ស្មានតែនៅស្រុកគេ តាមពិតទេសភាពដ៏ស្អាតបំផុតនេះ ជាបឹង១នៅភ្នំពេញសោះ
- 2019-01-23 10:55:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានតែនៅស្រុកគេ តាមពិតទេសភាពដ៏ស្អាតបំផុតនេះ ជាបឹង១នៅភ្នំពេញសោះ
ចន្លោះមិនឃើញ
មើលមួយភ្លែតប្រិយមិត្តអាចគិតថា ទិដ្ឋភាពដ៏ស្រស់ស្អាតខាងក្រោមនេះ នៅកន្លែងមួយដ៏ឆ្ងាយ ឬនៅស្រុកគេហើយ តែតាមពិតទៅវាជាទេសភាព នៅបឹងទំពន់ ជាកន្លែងផ្គត់ផ្គង់កញ្ឆែតដ៏ធំបំផុត សម្រាប់អ្នកភ្នំពេញ។ ទិដ្ឋភាពដ៏ត្រកាលទាំងនេះ ត្រូវបានផ្ដិតយកដោយលោក គឹម បញ្ញារ័តន័ ជាសិល្បៈករថតរូបដ៏ចំណានម្នាក់។
រូបភាពជាច្រើនសន្លឹក បានបង្ហាញពីទិដ្ឋភាពកញ្ឆែតជាច្រើន ត្រូវបានប្រជាពលរដ្ឋ រៀបជាគន្លងជាជួរៗ ហាក់បីដូចជាកសិដ្ឋានដាំបន្លែមួយដ៏ធំមួយដូច្នោះដែរ។ កញ្ឆែត ក៏ជាបន្លែមួយដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋខ្មែរ គេអាចយកវាកែច្នៃធ្វើជាម្ហូបផ្សេងៗយ៉ាងមានឱជារសឆ្ងាញ់ពិសា។ មិនតែប៉ុណ្ណោះ តំបន់បឹងទំពន់នេះ ក៏ជាប្រភពប្រាក់ចំណូលមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋដែលប្រកបរបរលក់កញ្ឆែតនេះ៕