Barca ចាញ់​ជើង​ទី​មួយ Copa សារ​ជា​ថ្មី​ក្រោម​ថ្វី​ជើង​ Sevilla

  • 2019-01-24 01:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ឯក​ Copa del Rey ៤​សម័យ​កាល​ជាប់​គ្នា​គឺ​ Barcelona កំពុង​ស្ថិត​នៅ​ក្នុង​ហានិភ័យ​អាច​ជ្រុះ​ចេញ​ពី​កម្មវិធី​បន្ទាប់​ពី​ចាញ់​ Sevilla ២​ទល់​នឹង​០។

បរាជ័យ​នៅ​ជើង​ទី​មួយ​ វគ្គ​៨​ក្រុម​ចុង​ក្រោយ​របស់​ Barcelona នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ការ​ឈ្នះ​យ៉ាង​តិច​ ៣​ទល់​នឹង​០សម្រាប់​ជើង​ទី​ពីរ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១​ មករា​ សប្ដាហ៍​ក្រោយ។​ Pablo Sarabia គឺ​ជា​អ្នក​បើក​ឆាក​គ្រាប់​ទី​១​ឲ្យ​ម្ចាស់ផ្ទះ​ Sevilla នៅ​៥៨​ ហើយ​ Ben Yedder បាន​បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី​៧៦។

ការ​ប្រកួត​យប់​មិញ​ Barcelona មិន​បាន​ដាក់​ឲ្យ​​​ Messi ​លេង​នោះ​ទេ​ដោយ​បាន​​ផ្ដល់​ឱកាស​ឲ្យ​សមាជិក​ថ្មី​ Prince Boateng លេង​ជម្រើស​ដំបូង​​ យ៉ាង​ណា​​រូប​គេ​ត្រូវ​បាន​ជំនួស​ដោយ​ Luis Suarez​ នៅ​នាទី​៦៣។ ក្រុម​យក្ស​កាតាឡាន់​ធ្លាប់​យក​ឈ្នះ​ Sevilla ២​ដង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa គឺ​ ២-០ ក្នុង​ឆ្នាំ​២០១៦ និង​ ៥-០ កាល​ពី​រដូវ​កាល​មុន៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម