ចំណាំទុកឲ្យច្បាស់! ការ៉ាសសាំង៤ កន្លែងនៅភ្នំពេញ កាំកុងត្រូលថា ចាក់ឲ្យអត់គ្រប់លីត្រ
- 2019-01-24 04:26:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាំទុកឲ្យច្បាស់! ការ៉ាសសាំង៤ កន្លែងនៅភ្នំពេញ កាំកុងត្រូលថា ចាក់ឲ្យអត់គ្រប់លីត្រ
ចន្លោះមិនឃើញ
នៅក្នុងប្រតិបត្តិការចុះឃ្លាំពិនិត្យទីផ្សារ និងត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេស ចាប់ថ្ងៃទី២២ ដល់ ២៣ ខែមករា ឆ្នាំ២០១៩ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤ទីតាំងនៅខណ្ឌខណ្ឌឬស្សីកែវ មានការលួចបន្លំបរិមាណ និងគុណភាព ដូចជា៖ ដេប៉ូ TELA ឈុន ស៊ុនហ៊ួរ, និងដេប៉ូ TELA ប៊ុត ពុទ្ធា ដេប៉ូ TELA ទួលសង្កែ និងដេប៉ូ TELA ស្ថិតនៅផ្លូវលេខ៩៩ សង្កាត់ទួលសង្កែ។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ។
មន្រ្តីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូល បានឱ្យម្ចាស់ដេប៉ូប្រេងខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមទាំងឡាយ ហើយបញ្ឈប់សកម្មភាពនូវការក្លែងបន្លំនេះតទៅទៀត។ ក្នុងករណីមិនរាងចាល មន្រ្តីជំនាញនឹងស្នើក្រសួងពាណិជ្ជកម្ម ដកហូតអាជ្ញាបណ្ណអាជីវកម្ម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។៕