ដាក់ទារកអាំងថ្ងៃពេលព្រលឹមស្រាងៗ ជួយច្រើនដល់ស្បែក និងសុខភាព

  • 2019-01-24 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចេញ​ពី​ពេទ្យ ក្រោយ​ពី​​សម្រាល​កូន​រួច ​គ្រូ​ពេទ្យ​បាន​ឲ្យ​យោបល់​ត្រូវ​យក​ទារក​សំដិល ឬ​អាំង​ថ្ងៃ​យ៉ាង​តិច ២​ដង ចាប់​ពី​ចន្លោះ​ម៉ោង ៧ ដល់៩​ព្រឹក និង​បន្ទាប់​ពី​ម៉ោង ៤​ល្ងាច​នៅ​ក្នុង​មួយ​ថ្ងៃ។ ការ​ធ្វើ​បែបនេះ យ៉ាង​ហោច​ណាស់​អោយ​បាន ១០​ថ្ងៃ​ដែរ។

ចាស់​ៗ​ពី​ដើម​ក៏​បាន​អនុវត្តន៍​បែប​នេះ​ ជា​យូរយារ​ណាស់​មក​ហើយ គឺ​ក្នុង​គោល​បំណង កាត់​បន្ថយ​ភាព​លឿង​របស់​ទារក។ នេះ​បើ​តាម​ប្រភព​ពី​ទំព័រ​ហ្វេសប៊ុក បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គ​តា​មិញ។

រូបតំណាង

វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​ជា​វេជ្ជបណ្ឌិត​នៃ​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ​វត្ត​អង្គ​តា​មិញ បាន​បញ្ជាក់​នៅក្នុងទំព៍រខាងលើថា ការ​ចេញ​លឿង​របស់​ទារក​ធម្មតា​ចន្លោះ​ពី​អាយុ ២ទៅ១០ថ្ងៃ ដោយ​គ្មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ ដូចជា ក្ដៅ​ខ្លួន ឬ​ត្រជាក់​ខ្លួន ថយ​បៅ កន្ត្រាក់​ដៃ​ជើង​នោះ​ទេ ផ្ទុយ​មក​វិញ​ទារក​អាច​បៅ​ធម្មតា និង​ឡើង​ទម្ងន់។

រូបតំណាង

ចំពោះ​ទារក​គ្រប់​ខែ​ការ​ចេញ​លឿង​នេះ​មាន​រហូត​ដល់​ ៦០% ឯ​ទារក​មិន​គ្រប់​ខែ​ច្រើន​ជាង៩០​%។ វេជ្ជបណ្ឌិត​បន្ត​ថា ជាតិ​លឿង​នេះ​កើត​មក​ពី​ការ​ចាល់​ច្រើន​នូវ​ពួក​បី​លី​រុយ​ប៊ីន​ (ពាក្យ​បច្ចេកទេស​វេជ្ជសាស្ត្រ) ក្នុង​គ្រាប់​ឈាម នៅ​ក្នុង​សរសៃ​ឈាម ហើយ​ជ្រាប​ចូល​ក្រោម​ស្បែក​ទារក​ដែល​មិន​អាច​បញ្ចេញ​ទាន់​តាម​ថ្លើម​ទៅ​កាន់​លាមក។

មូលហេតុ​បណ្ដាល​មក​ពី ឈាម​ក្រហម​ទារក​ ដែល​ត្រូវ​ជម្រុះ​ចោល​មាន​ចំនួន​ច្រើន និង​មុខងារ​ថ្លើម​មិន​ទាន់​ដំណើរ​ការ​ល្អ រួមផ្សំ​នឹង​ពោះវៀន​ដែល​មិន​ទាន់​មានFlore នៅ​លើ​ពោះវៀន​ដែល​ជំរុញ​អោយ​ស្រូប​ជាតិ​លឿង​ទៅ​វិញ​ច្រើន។

រូបតំណាង

ការ​ហាល​ថ្ងៃ​ជា​ជម្រើស​ល្អ​បំផុត​ ដោយ​ក្នុង​ពន្លឺ​ថ្ងៃ​មាន​កាំ​រស្មីអ៊ុលត្រាវីយូឡេ UV ជួយ​អោយ​ប៊ីលីរុយប៊ីន​ទាំង​នោះ ​អាច​ចេញ​តាម​ទឹកនោម​បាន និង​កាត់​បន្ថយ​ជាតិ​លឿង​របស់​ទារក។ ចំពោះ​ការ​ចេញ​លឿង​មុន​ ២៤ម៉ោង និង​លើស​ពី១០ថ្ងៃ រួម​ទាំង​រោគសញ្ញា​ដទៃ​ទៀត គឺ​ជា​រឿង​អាក្រក់​បំផុត​សម្រាប់​ទារក ដែល​ទាមទារ​ការ​ព្យាបាល​ត្រឹមត្រូវ​និង​ទាន់​ពេល​វេលា។

សូម​បញ្ជាក់​ថា ផលវិបាក​មួយ​ដែល​តែងតែ​ជួប​ចំពោះ​ការ​ចេញ​លឿង​លើ​ទារក​មិន​គ្រប់​ខែ​គឺ​ការ​ប៉ះពាល់​ខួរ​ក្បាល​ដែល​អោយ​កូន​ទៅ​ជា​ប្រកាច់ និង​មិន​គ្រប់​ទឹក ឬ​ពិការ​កាយសម្បទា។

ក្រៅ​ពី​ហាល​ថ្ងៃ គឺ​គ្រូពេទ្យ​ទារក​មាន​ម៉ាស៊ីន​ពន្លឺ​ដើម្បី​ជួយ ឬ​ត្រូវការ​ធ្វើការ​ផ្លាស់ប្ដូរ​ឈាម​ជា​បន្ទាន់​ដើម្បី​យក​ជាតិ​លឿង​ចេញ។ នេះ​បើ​តាម​ប្រភព​ពី ទំព័រ​ហ្វេសប៊ុក បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គ​តា​មិញ។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម