មិន​ត្រឹម​តែ​មាន​ទេព​កោសល្យ​ខាង​ចម្រៀង​តារា​ខ្មែរ​នៅ​អាមេរិក ឈុំ​ អានីតា មាន​គម្រោង​ជួយ​កម្ពុជា​ច្រើន​គួរ​ឲ្យ​សរសើរ

  • 2019-01-24 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​តារា​ចម្រៀង​ខ្មែរ​មាន​ដើម​កំណើត​នៅ​អាមេរិក បាន​មក​លេង​ប្រទេស​កម្ពុជា​ហើយ​ក៏​ឆៀង​ចូល​ Sabay ដើម្បី​អង្គុយ​ពិភាក្សា​ខ្លះៗ​ពី​ការ​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ចម្រៀង​របស់​នាង និង​គម្រោង​ទៅ​ថ្ងៃ​អនាគត។

​អង្គុយ​នៅ​ក្នុង​ស្ទូឌីយ៉ោ​ Sabay ជាមួយ​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ ឈុំ​ អានីតា និយាយ​ថា​ខ្លួន​ពិត​ជា​រីក​រាយ​​ ដែល​បាន​បង្ហាញ​ពី​អ្វី​ខ្លះៗ​ពាក់ព័ន្ធ​នឹង​អាជីព​ជា​អ្នក​ចម្រៀង​។ មាន​ដើម​កំណើត​ពី​ទីក្រុង Memphis Tennessee តែ​ធំ​ដឹង​ក្ដី​នៅ​ Southaven Mississippi អានីតា ថា​ខ្លួន​ចាប់​ផ្ដើម​ចេះ​ច្រៀង​តាំង​ពី​អាយុ​៤​ឆ្នាំ​មក​ម្ល៉េះ ដោយ​សារ​តែ​ម្ដាយ​ខ្លួន​ធ្លាប់​ជា​អ្នក​ច្រៀង​តាម​កម្មវិធី​ផ្សេងៗ​រហូត​មក។ "ដោយ​សារ​តែ​នៅ​អាមេរិក​អីចឹង​ហើយ​ទើប​ខ្ញុំ​ចង់​ចេះ​ភាសា​កំណើត ខំ​ប្រឹង​និយាយ​និង​ច្រៀង​ដើម្បី​កុំ​ឲ្យ​ភ្លេច​ព្រោះ​ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រួប។"

ជុំ​វិញ​​វិស័យ​ចម្រៀង​ខ្មែរ អានីតា​ យល់​ថា​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ស្រុក​ចូលចិត្ត​ចម្រៀង​បែប អេឡិចត្រូនិក ខណៈ​ដែល​ខ្មែរ​នៅ​អាមេរិក​ចូល​ចិត្ត​ចម្រៀង​ពី​សម័យ​ដើម​។ លើស​ពី​នេះ​តារា​វ័យ​ក្មេង​នេះ​ ក៏​បញ្ជាក់​ដែរ​ថា​តារា​ចម្រៀង​ខ្មែរ​ជើង​ចាស់​ដែល​​ខ្លួន​ចិត្ត​ខ្លាំង​ជាង​គេ គឺ​អ្នកនាង​ សួន​ ចន្ថា​ និង​លោក​​ ណុប​ បាយ៉ារិទ្ធិ។

ក្នុង​ពេល​នោះ​ដែរ អានីតា ក៏​បាន​បង្ហើប​ពី​គោល​បំណង​ដ៏​សំខាន់​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត​គឺ​ចង់​បង្កើត​សាលារៀន​មួយ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​មាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ និង​មាន​អនាគត​ល្អ។

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​សម្ភាសន៍​ខាង​ក្រោម​៖

អត្ថបទ៖ ធារ៉ូ