Channel ជើង​ខ្លាំង​មួយ​ទៀត​ ប្រកាស​ក្តែងៗ​ចង់​ប្រជែង​ PewDiePie

  • 2019-01-25 03:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃ​លោក Felix Kjellberg ដែល​ជា​ម្ចាស់​គណនី PewDiePie នៅ​លើ​គេហទំព័រ YouTube ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ទទួល​ការ​ប្រកួតប្រជែង​ខ្លាំង​បំផុត​ពី​សំណាក់​គណនី T-Series របស់​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ពេល​នេះ​ក៏​ស្រាប់​តែ​លេច​ចេញ​គូ​ប្រជែង​មួយ​ផ្សេង​ទៀត។

នោះ​គឺ​គណនី Dude Perfect ដែល​ជា​អ្នក​ជំនាញ​បង្កើត​វីដេអូ​ប្រភេទ Trickshot ​បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​កាល​ពី​ថ្ងៃ​ទី ២១ មករា ដោយ​ប្រកាស​ពី​ការ​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ទាំង ២០ ក្នុង​ការ​ផ្សាយ​ផ្ទាល់​វីដេអូ​ប្រើប្រាស់​ល្បិច​ជាមួយ​អ្នក​គាំទ្រ​ក្នុង​រយៈ​ពេល ៩០ នាទី។

រូបតំណាងក្រុម Dude Perfect

ក្នុង​វីដេអូ​ដដែល​នោះ​មាន​ការ​ចូលរួម​ពី​សមាជិក​ក្នុង​ក្រុម​លោក Cody Jones, Garrett Hilbert, Tyler Toney និង​បងប្អូន​ភ្លោះ Coby និង Cory Cotton ​រៀបរាប់​បង្ហាញ​ពី​គោលដៅ​រៀងៗ​ខ្លួន ជា​ពិសេស​ការ​ចង់​យក​ឈ្នះ PewDiePie។

បច្ចុប្បន្ន Dude Perfect ទទួល​បាន​ Subscriber ប្រមាណ ៣៨,៥ លាន​នាក់ ពោល​គឺ​នៅ​ចាញ់​គណនី​បុរស​សញ្ជាតិ​ស៊ុយអែត​ដល់​ទៅ​ជាង ៤០ លាន​នាក់​ទៀត​ឯ​ណោះ។ ក្រុម​នេះ​បាន​លើក​ទឹក​ចិត្ត​និង​បញ្ចុះបញ្ចូល​ឲ្យ​អ្នក​គាំទ្រ​ធ្វើ​ការ​សរសេរ hashtag នៅ​លើ​បណ្តាញ​សង្គម​ក្រោម​ពាក្យ​ថា "TieThePie" ជាមួយ​រង្វាន់​លើក​ទឹក​ចិត្ត​ទៅ​កាន់​អ្នក​ទស្សនា​បើ​ក្រុម​ខ្លួន​អាច​តាម​ទាន់​លោក Kjellberg តាម​រយៈ​ការ​បង្ហាញ​អត្តសញ្ញាណ​ពិត​នៃ​អ្នក​ដែល​តុបតែង​ខ្លួន​ជា​ខ្លាឃ្មុំ​ក្នុង​វីដេអូ​បង្ហោះ​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព: https://www.dexerto.com/entertainment/another-you-tube-channel-is-chasing-pew-die-pies-most-subscribers-crown-298760?fbclid=IwAR0jQmk5TdBQa0knz1596zDfxitJwuxKpdSBZbrG8qAowgoGX19d4F3tD8A

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា