ទោះ​ការ​លក់ iPhone ថមថយ Apple នៅ​តែ​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​គួរ​ឲ្យ​គោរព​បំផុត​ក្នុង​លោក

  • 2019-01-25 01:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​តារាង​នៃ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​គួរ​ឲ្យ​គោរព​បំផុត​ទូទាំង​សកលលោក​ប្រចាំ​ឆ្នាំ ២០១៩ ​លើ Fortune សង្កេត​ឃើញ​ថា Apple នៅ​តែ​រក្សា​តំណែង​កំពូល​បាន​យ៉ាង​ល្អ​ក្នុង​រយៈ​ពេល ១២ ឆ្នាំ​ជាប់​គ្នា។ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Cupertino ​បាន​ឆក់​យក​តំណែង​កំពូល​គ្រប់​ផ្នែក​នៅ​លើ​បញ្ជី Fortune រួម​បញ្ចូល​ទាំង​ផ្នែក​បង្កើត​ថ្មី គុណភាព​នៃ​ការ​គ្រប់គ្រង ​និង​គុណភាព​ផលិតផល​សេវាកម្ម​ជា​ដើម។

Amazon ដែល​ជា​ក្រុមហ៊ុន​យក្ស​នៅ​សហរដ្ឋអាមេរិក​ក៏​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ២ រយៈ​ពេល​បី​ឆ្នាំ​ជាប់​គ្នា តាម​ពី​ក្រោយ​ដោយ​ក្រុមហ៊ុន Berkshire Hathaway, Walt Disney និង Starbucks បិទ​តំណែង Top 5។ ធៀប​នឹង​គូ​ប្រជែង​លើ​វិស័យ​ស្មាតហ្វូន​និង​បច្ចេកវិទ្យា មាន Microsoft និង Alphabet នៅ​ចំណាត់ថ្នាក់​ទី ៦/៧ ខណៈ Samsung នៅ​ដល់​លេខ ៥០។

សង្កេត​ឃើញ​ថា​ក្រុមហ៊ុន​មេ​របស់ Google គឺ Alphabet បាន​ធ្លាក់​ពី​លេខ ៣ ដល់​លេខ ៧ ធៀប​នឹង​ឆ្នាំ​ចាស់ ខណៈ Facebook ខ្ទាត​ខ្លាំង​ពី​លេខ ១២ ដល់ ៤៤ បន្ទាប់​ពី​ផ្ទុះ​រឿង​អាស្រូវ​បែក​ធ្លាយ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​លើក​ច្រើន​សារ​កាល​ពី​ឆ្នាំ ២០១៨។ សរុប​រួម​ក្នុង​បញ្ជី​ក្រុមហ៊ុន​គួរ​ឲ្យ​គោរព​បំផុត​ទាំង ១០ ក្នុង​នោះ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចំនួន ៥។

បញ្ជាក់​ថា​ការ​ចាត់​ចំណាត់ថ្នាក់​ធ្វើ​ឡើង​តាម​សំឡេង​ឆ្នោត​ពី​នាយក​ប្រតិបត្តិ អ្នក​វិភាគ អ្នក​ដឹកនាំ​និង​អ្នក​ជំនាញ​ចំនួន ៣ ៧៥០ រូប ដោយ​ក្នុង​មា្នក់ៗ​មាន​សិទ្ធ​ជ្រើស​យក​ក្រុមហ៊ុន​ដែល​ខ្លួន​គិត​ថា​គួរ​ឲ្យ​គោរព​បំផុត​ចំនួន ១០។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម