អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយ Celine Dion ប្រែរូបរាងទៅជាស្គមស្គាំងសល់តែឆ្អឹង

  • 2019-01-25 01:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មករា​កន្លង​ទៅ​នេះ តារា​ចម្រៀង​ជើង​ចាស់ Celine Dion បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉ារីស​ដើម្បី​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​មួយ​ជាមួយ​នឹង​ឈុត​សម្លៀកបំពាក់​យ៉ាង​ប្រណីត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វត្តមាន​របស់​តារា​ចម្រៀង​ស្រី​ដ៏​ល្បី​រូប​នេះ បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​រូប​នាង​ប្រែ​រូបរាង​ទៅ​ជា​​មាន​មុខ​ផត​ស្រួច ស្គម​ស្គាំង​ខ្លាំង​រហូត​មើល​ឃើញ​ឆ្អឹង ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ព្រួយ​បារម្ភ​ពន់ពេក​ចំពោះ​សុខភាព​របស់​នាង។

ក្រោយ​រូបភាព​ទាំង​នោះ​ត្រូវ​បាន​បង្ហាញ អ្នក​គាំទ្រ និង​មហាជន​អ្នក​លេង​បណ្ដាញ​សង្គម​រាប់​ពាន់​នាក់​នាំ​គ្នា​ចែកចាយ​បន្ត រួម​នឹង​ពាក្យពេចន៍​ព្រួយ​បារម្ភ ដោយ​ខ្លះ​សរសេរ​ថា៖ "នាង​មើល​ទៅ​ស្គម​សល់​តែ​ឆ្អឹង" “ខ្ញុំ​ស្រឡាញ់​នាង តែ Celine នាង​ត្រូវ​ឡើង​ទម្ងន់​បន្ថែម​ទៅ" “នាង​ត្រូវ​តែ​ញ៉ាំ​ឲ្យ​បាន​ច្រើន! មើល​ទៅ​នាង​ដូច​មាន​អាយុ ៧០ ជា​ជាង ៥០ ឆ្នាំ​អ៊ីចឹង"៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម