ចង់ដឹងអត់! រដ្ឋមន្ត្រីក្រសួងព័ត៌មានឆ្លើយថាម៉េច ពេលប្រពន្ធស្ដីឲ្យរឿងចុច Like តែស្រីស្អាត

  • 2019-01-25 04:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ជានិច្ចកាល​តែង​តែ​បង្ហោះ​នូវ​សារ​មួយ​ចំនួន លក្ខណៈ​កំប្លែងៗ ធ្វើ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ផ្ទះ​សំណើច និង​គាំទ្រ​ជា​ខ្លាំង។ កាល​ពី​ថ្មី​ៗ​នេះ រដ្ឋ​មន្ត្រី​ដ៏​មាន​ប្រជាប្រិយភាព​នេះ បាន​បង្ហោះ​រឿង​មួយ ដែល​ឯកឧត្ដម​ចុច​ Like តែ​ស្រី​ស្អាត​ហើយ​ត្រូវ​បាន​ប្រពន្ធ​ស្ដី​ឲ្យ​។

រូបភាព៖ ហ្វេសប៊ុក ឯកឧត្ដម ខៀវ កាញារិទ្

ឯកឧត្ដម​បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖ «ប្រពន្ធ​ស្ដី​ឲ្យ​ថា ឲ្យ​តែ​ឃើញ​ស្រី​ស្អាត​ចុច​ Like ចង់​បាក់ម្រាម​ដៃ បាន​ពន្យល់​ប្រពន្ធ​វិញ​ថា អូន​គិត​មើល ថ្លៃ​ផាត់​មុខ​ ស្លៀក​ពាក់ Edit អស់​លុយ​អស់​ពេល បង​ចុច​Like គឺ​គិត​ដល់​ការ​ចំណាយ​ពេល លុយ របស់​នារី​ទាំង​នោះ ហើយ​នេះ​ក៏​ជា​គោលនយោបាយ gender របស់​រាជរដ្ឋាភិបាល​ដែរ។ ប្រពន្ធ​តប​មក​វិញ​ថា ចុះ​មិន​ចុច​Like ប្រុស​ៗ​ខ្លះ​ផង ខ្ញុំ​ប្រាប់​ថា ចង់​ជួយ​វិញ​ដូច​គ្នា​អូន​អើយ តែ​ខ្លាច​គេ​ថា​បង «ចេក»។»

រូបភាព៖ ហ្វេសប៊ុក ឯកឧត្ដម ខៀវ កាញារិទ្

អត្ថបទ៖ វឌ្ឍនៈ