ក្ដៅៗ Kai និង Jennie សម្រេចចែកផ្លូវគ្នាហើយ

  • 2019-01-25 06:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​រាយការណ៍​មួយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៥ ខែ​មករា​នេះ​ថា សមាជិក​ក្រុម EXO តារា​ចម្រៀង Kai និង​សមាជិក​ក្រុម Black Pink តារា​ចម្រៀង Jennie បាន​ផ្ដាច់​ទំនាក់ទំនង​ស្នេហា​គ្នា​ហើយ។

តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​នោះ បាន​អះអាង​ថា គូ​ស្នេហ៍​ថ្មីថ្មោង​មួយ​គូ​នេះ បាន​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ពី​ទំនាក់ទំនង​គូ​ស្នេហ៍ ទៅ​ជា​ទំនាក់ទំនង​រៀម​ច្បង និង​សិស្ស​ប្អូន​វិញ ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​ខែ ក្រោយ​ប្រកាស​ជា​សាធារណៈ​ថា​បាន​ទាក់ទង​គ្នា។ "ពួកគេ​ទាំង​ពីរ បាន​បញ្ជាក់​ថា ពួកគេ​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ការងារ​ជាង ទើប​ជ្រើស​យក​ការ​បែក​គ្នា​នេះ។ វា​ដូច​ជា​ការ​សម្រេច​ចិត្ត​មួយ​ធ្វើ​ឡើង​ដើម្បី​សមាជិក​ក្រុម​របស់​ពួកគេ សិល្បករ​ផ្សេង​ទៀត រួម​ទាំង​អ្នក​គាំទ្រ​ផង​ដែរ។ ពួកគេ​នឹង​នៅ​តែ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក"។ នេះ​បើ​តាម​ប្រភព​ជិត​ស្និទ្ធ​មួយ​បញ្ជាក់។

គួរ​រម្លឹក​ដែរ​ថា សមាជិក​ក្រុម EXO តារា​ចម្រៀង Kai និង​សមាជិក​ក្រុម Black Pink តារា​ចម្រៀង Jennie បាន​ទម្លាយ​ពី​ទំនាក់ទំនង​របស់​ពួកគេ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ​២០១៩​កន្លង​ទៅ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា