​រន្ធត់​ខ្លាំង ! ខេមរៈ ស្រី​ពៅ ប្អូន​ស្រី​លោក​ខេមរៈ សិរីមន្ត ​​ទទួលមរណភាព​នៅ​ថ្ងៃ​នេះ

  • 2019-01-25 06:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ខេមរៈ ស្រីពៅ ប្អូន​ស្រី​លោក​ខេមរៈ សិរីមន្ត ​បាន​ទទួលមរណភាព​នៅ​ថ្ងៃ​នេះ។ លោក​ ខេមរៈ ភារុណ ដែល​ជា​បង​ប្រុស​បង្កើត​របស់​កំពូល​តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត និង​កញ្ញា ខេមរៈ ស្រី​ពៅ បាន​បញ្ជាក់​នៅ​លើ​គណនី​ហ្វេសបុក​ផ្ទាល់​ខ្លួន​របស់​លោក​នៅ​ម៉ោង​ជាង​១​រសៀល​ថ្ងៃ​២៥ ខែ​មករា ឆ្នាំ​២០១៩ នេះ ថា កញ្ញា ខេមរៈ ស្រី​ពៅ ដែល​ជា​ប្អូន​ស្រី​ពៅ​របស់​លោក​បាន​ទទួល​មរណភាព​ហើយ។

លោក​ ខេមរៈ ភា​រុណ បាន​សរសេរ​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​របស់ កញ្ញា ខេមរៈ ស្រី​ពៅ ដោយ​សរសេរ​ខ្លី​យ៉ាង​ដូច្នេះ​ថា «ប្អូន​ពៅ​បង​លា​យើង​ទាំង​អស់​គ្នា​ហើយ» ហើយ​លោក​បាន​រៀប​រាប់​ដោយ​ក្ដុកក្ដួល​ថា «ស្រណោះ​ប្អូន​ពៅ​បង​សែន​ល្អ​ណាស់​ក្នុង​លោក​នេះ»។ បើតាមលោក ហេង ឡុង បានបញ្ចាក់ថា ថា កញ្ញា ខេមរៈ​ស្រីពៅ បាន​ស្លាប់​នៅ​ប្រទេសឥណ្ឌា ដោយបានឈឺអស់រយៈ៤ឆ្នាំ មកហើយ។

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម