កាន់តែស្រួលហើយ ហាងទំនិញ Aeonថ្មី បើកក្បែរវិមានឯករាជ្យ មានប្រូម៉ូសិនច្រើនទៀត
- 2019-01-25 09:16:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែស្រួលហើយ ហាងទំនិញ Aeonថ្មី បើកក្បែរវិមានឯករាជ្យ មានប្រូម៉ូសិនច្រើនទៀត
ចន្លោះមិនឃើញ
ដំណឹងពិសេសសម្រាប់អ្នកគាំទ្រទំនិញល្អៗ និងមានគុណភាពខ្ពស់របស់ផ្សារទំនើប Aeon បានមកដល់ទៀតហើយ។ នោះគឺមានហាងទំនិញ Aeon MaxValu Express ថ្មីមួយទៀត បើកនៅជិតបង្កើយ ពោលគឺនៅលើផ្លូវ ៥១ កែង ផ្លូវបាស្ទ័រ ក្រោយវិទ្យាស្ថានជាតិអប់រំ។ នេះជាសាខាទី ៧ របស់ Aeon MaxValu Express ដែលបង្កើតឡើងដើម្បីបំពេញតម្រូវការដល់សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ដែលរស់នៅ និងប្រកបការងារជុំវិញតំបន់ខាងលើ។
លោក ងួន លាងហុង ប្រធានចាត់ការទូទៅនៃហាងទំនិញ Aeon MaxValu Express បានបញ្ជាក់ថា៖ "នៅសាខានេះ យើងមានដាក់លក់ទំនិញជាច្រើនដូចជា គ្រឿងទេស អាហារសម្រន់ អាហារថ្ងៃត្រង់ សម្ភារៈសិក្សា នំ កាហ្វេ ភេសជ្ជៈគ្រប់ប្រភេទ គ្រឿងសម្អាង សម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក និងមានទំនិញជាច្រើនទៀត ដែលសុទ្ធទទួលបានការពេញនិយម និងជាតម្រូវការចាំបាច់របស់អតិថិជនទូទៅ"។
លោកបានឲ្យដឹងទៀតថា សម្រាប់ការសម្ពោធសាខាថ្មី ហាងទំនិញក៏មានប្រូម៉ូសិនជាច្រើនដូចជាការលក់បញ្ចុះតម្លៃពី ២០% ទៅ ៣០% លើទំនិញមួយចំនួន ផ្គួបជាមួយការថែមជូនសាប៊ូដុសខ្លួនដបតូច។ ក្រៅពីនោះ ក៏មានការថែមជូនភេសជ្ជៈ Frozen Drink សម្រាប់ការទិញចាប់ពី ៥ ដុល្លារឡើងទៅ។
ចាំអីទៀត? មិនពិបាកទៅឆ្ងាយហើយ បានបញ្ចុះតម្លៃច្រើនទៀតណា៎! តោះ...តាមដានទំព័រ AEON MaxValu Cambodia ដើម្បីដឹងព័ត៌មានបន្ថែម៕