ចង់មានអាយុវែង រស់បានយូរ! ត្រូវជៀសវាងអាហារ ៤ ប្រភេទដែលជាមេនាំជំងឺមហារីក

  • 2019-01-26 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​មហារីក​កើត គឺ​ជា​ជំងឺ​ដ៏​សាហាវ​មួយ ដែល​គ្មាន​នរណា​ម្នាក់​ប៉ង​ចង់​ជួប​ឡើយ​​ក្នុង​ឆាក​ជីវិត។ ជំងឺ​នេះ​មិន​ឆ្លង​ទេ តែ​វា​កើត​ឡើង​ដោយ​សារ​មេរោគ​រ៉ាំរ៉ៃ ឬ​ទម្លាប់​ទទួល​អាហារ​មិន​ត្រឹមត្រូវ​មួយ​ចំនួន។ ដូច្នេះ​អ្នក​គួរ​​យល់​ដឹង និង​ជៀសវាង​​ពី​ប្រភេទ​អាហារ​ដែល​នាំ​ឲ្យ​អ្នក​កើត​ជំងឺ​មហារីក​ដូចជា៖ ​

១. សាច់​កែច្នៃ

សាច់​សត្វ​ដែល​ត្រូវ​បាន​កែច្នៃ Hot Dog ត្រូវ​បាន​ផលិត​ដោយ​ប្រើ​នីតិសាស្ត្រ និង​នី​ទ្រិ​ច​ដែល​ជា​សារជាតិ​បង្ក​មហារីក​។ យោង​តាម​​ការ​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា អាហារ​ប្រភេទ​នេះ អាច​នាំ​ឲ្យ​មាន​បញ្ហា​​មហារីក​លំពែង ពោះ​វៀន​ធំ​និង​មហារីក​ក្រពះ​។​

កាន់តែ​អាក្រក់​ទៅ​ទៀត គឺ​នៅ​ពេល​ដែល​អ្នក​អាំង​​​សាច់​​លើ​អណ្តាត​ភ្លើង ​សមាសធាតុ​បង្ក​ជំងឺ​មហារី​ក​​នឹង​មាន​ការ​​កើន​ឡើង។ ទោះ​យ៉ាង​ណា អ្នក​មិន​ចាំ​បាច់​បោះ​បង់​ចោល​ទ​ម្លា​ប់​របស់​អ្នក​ឡើយ​។ វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺ​មហារីក​អាមេរិក​បាន​ណែនាំ​ថា អ្នក​អាច​កម្រិត​​បរិមាណ​នៃ​ការ​ញ៉ាំ​ ពោល​ធ្វើ​យ៉ាង​ណា​មិន​​ឱ្យ​ញ៉ាំ​សាច់​អាំង​មិន​លើស​ពី ១៨ ក្រាម​ក្នុង​មួយ​សប្តាហ៍។ ​

២.​​ អាហារ​​​កំប៉ុង​

យោងតាម​ការស្រាវជ្រាវ​ Environmental Research Journal ​អាហារ​កំប៉ុង​ជាច្រើន​ត្រូវបាន​គេ​ភ្ជាប់​ជាមួយ Bisphenol-A (BPA) ដែល​ត្រូវបាន​បង្ហាញថា​វា​​​ជា​​​អ្នក​​​បំផ្លាញ DNA ។ វា​អាច​បង្កើន​ហា​និភ័យ​នៃ​ជំ​ងឺ​មហារីក​មួយ​ចំ​នួន និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ (​ទោះបីជា​ផល​ប៉ះ​ពាល់​ដែល​មាន​សក្តា​នុព​ល​ពេញលេញ​មិន​ត្រូវបាន​គេ​ដឹង​ក៏ដោយ​) ហើយ​ការស្រាវជ្រាវ​ត្រូវបាន​ធ្វើ​លើ​សត្វ​ជា​ជាង​មនុស្ស។ ប្រសិនបើ​អ្នក​កំពុង​ដើរទិ​ញ​ម្ហូបអាហារ​កំ​ប៉ុង សូម​ប្រាកដថា​កំប៉ុង​ត្រូវ​បានដាក់​ស្លាក​យ៉ាងច្បាស់​ថា "​គ្មាន​សារធាតុ BPA" និង​កំណត់ការ​ញ៉ាំ​អាហារ​កំ​ប៉ុង​​​ដែល​​​រក្សា​​​បាន​​​ត្រឹម​​​តែ​​​មួយថ្ងៃ​​​ប៉ុណ្ណោះ​​​យ៉ាង​​​យូរ។

អាន​បន្ថែម​៖ ផលប៉ះពាល់របស់អាហារកំប៉ុង

​៣. អាហារ​​​ជ្រក់ ឬ​​​ផ្អាប់

​​ការ​ទទួលទាន​អាហារ​ជ្រក់​ច្រើន នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ទៅ​ដល់​ក្រពះ ហើយ​ថែម​ទាំង​អាច​ឈាន​ទៅ​​រក​ជំងឺ​មហារីកក្រពះ​​ទៀត​ផង។ ទោះជា​យ៉ាងណាក៏ដោយ​អាហារ​ជាច្រើន​ដូចជា​ស្ពៃ​ជ្រក់ និង​គីម​ឈី​ក៏​មាន​ផ្ទុក probiotics ដែល​មាន​ប្រូតេអ៊ីន​ច្រើន​ផងដែរ ប៉ុន្តែ​​​អ្នក​​​មិន​​​ចាំបាច់​​​កាត់​វា​​​ចេញ​​​ពី​​​របប​​​អាហារ​​​ទាំង​​​ស្រុង​​​ទេ គ្រាន់​​​តែ​​​ញ៉ាំ​​​ក្នុង​​​ម្រិត​​​ត្រឹមត្រូវ​​​មួយ​​​ទៅ​​​បាន​​​ហើយ​។ ជា​ការ​​​ល្អ​​​អ្នក​​​គួរ​​​តែ​​​កាត់​​​បន្ថយ​​​ការ​​​ញ៉ាំ​​​អាហារ​​​ជ្រក់ ឬ​​​ផ្អាប់ ទើប​​​ជា​​​ការ​​​ប្រសើរ​។​

៤. ភេសជ្ជៈ​​​មាន​​​ជាតិ​​​អាល់​កុល​

យោងតាម​ Centers for Disease Control and Prevention ​ជាតិ​អាល់កុល​​​ដែល​​​មាន​​​ក្នុង​​​ភេសជ្ជៈ​អាច​បង្កើន​ហា​និភ័យ​នៃ​ជំ​ងឺ​មហារីក​មួយ​ចំ​នួន រួមមាន​មហា​រីកថ្លើម មហារីក​សុដន់ និង​មហារីក​ពោះ​វៀន​ធំ៕​

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម