Kante ស៊ុត​១​ជើង​នេះ​ស៊ី​ប្រឡោះ​ជើង​កីឡាករ​ Spurs ៣​នាក់ ​

  • 2019-01-26 03:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

N'Golo Kanté បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ក្នុង​ពិភព​បាល់ទាត់​ក្រោយ​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​យ៉ាង​ល្អ​ឥត​ខ្ចោះ​ទល់​នឹង​ Tottenham Hotspur នៅ​ League Cup។

Kanté

ក្នុង​ការ​ប្រកួត​ដែល​ម្ចាស់​ផ្ទះ​ Chelsea ទម្លាក់​ Spurs ដោយ​បាល់​ប៉េណាល់ទី​ ៤​ទល់​នឹង​២ Kanté បាន​រួម​ចំណែក​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​នៅ​នាទី​ ២៧​ ហើយ​ដែល​គ្រាប់​បាល់​នោះ​បាន​បាញ់​សំដៅ​ទី​ទម្លុះ​​កីឡាករ​ Spurs រហូត​៤​នាក់​​ក្នុង​នោះ​៣​នាក់​បាន​ចូល​ប្រឡោះ​ជើង​ មិន​អាច​រារាំង​បាល់​របស់​គេ​បាន​។​​

Chelsea ត្រូវ​ឡើង​ទៅ​ជួប​ Manchester City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ នៅ​កីឡដ្ឋាន​ជាតិ​ Wembley៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ វីរ័ត្ន