មក​មើល​ទិដ្ឋភាព​ការ​ប្រកួត​សត្វអូដ្ឋ​ដ៏​កម្រ​បានឃើញនៅ​ប្រទេស​តួកគី

  • 2019-01-27 02:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជន​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង Selcuk ប្រទេស​​ទួរគី ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​មាន​អាយុកាល​ជាង ២ ៤០០ ឆ្នាំ​មក​ហើយ។

ខណៈ​ពេល​ដែល​ពិធីបុណ្យ​តូចៗ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​អំឡុង​ពេល​រដូវរងា ការ​ប្រកួត​អូដ្ឋ​​គឺ​ជា​ពិធីបុណ្យ​ដ៏​សំខាន់​​បំផុត​មួយ​​ក្នុង​ប្រទេស​ទួរគី។

សត្វ​អូដ្ឋ​ប្រហែល ១២០ ក្បាល និង ម្ចាស់​ដែល​ពោរពេញ​ដោយ​មោទនភាព​បាន​តុបតែង​សត្វ​របស់​ពួកគេ​​មាន​ពណ៌​ក្រហម​និង​ស​ដែល​ជា​ទង់ជាតិ​ទួរគី។

អូដ្ឋ​នីមួយៗ​មាន​ទម្ងន់​ប្រមាណ​ ៦០០ គីឡូក្រាម។ ការ​តស៊ូ​​គូ​នីមួយៗ​នឹង​បញ្ចប់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ហើយ​ជ័យជម្នះ​ត្រូវ​បាន​ប្រកាស​នៅ​ពេល​ដែល​​អូដ្ឋ​ជា​គូបដិបក្ខ​ដួល​ទៅ​លើ​ដី ឬ រត់​ចេញ​ពី​ទីលាន។

អំឡុង​ពេល​ពិធីបុណ្យ​ដ៏​សំខាន់​ តន្ត្រីករ​ក៏​បាន​សម្តែង​ចំរៀង​ប្រពៃណី​ និង ការ​អាំង​សាច់​ជា​លក្ខណៈ​ក្រុម​គ្រួសារ នៅ​លើ​ភ្នំ ដែល​អាច​មើល​ឃើញ​ឆាក និង សាច់ក្រក​​ដែល​លាង​សំអាត​ដោយ raki ដែល​ជា​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​តាម​បែប​បុរាណ៕

ប្រភព៖ Washingtonpost   ប្រែ​សម្រួល៖ សុខ លាងហ៊ត