​អគារ ៤២ជាន់ ប្រកាសបញ្ចប់គម្រោងដោយជោគជ័យ

  • 2019-01-27 03:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​អគារ​ ហ្គោល ថោវ័រ កម្ពស់​៤២ជាន់កណ្ដាល​រាជធានី​ភ្នំពេញ​​ ប្រកាស​បញ្ចប់​គម្រោង​អគារ​​ដោយ​ជោគជ័យ​ ក្រោយ​សាងសង់​អស់រយៈ​ពេល​ប្រមាណ ១០ឆ្នាំ។

ក្រុមហ៊ុន​ HTWM( Cambodia) ​ស្នើ​អញ្ជើញ​ឯកឧត្តម​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​នៃ​ក្រសួង​ដែន​ដី​ ចូល​រួមជាគណៈ​ធិបតី​ ​ពិធី​បិទ​បញ្ចប់​ជា​គម្រោង​ជា​ផ្លូវ​ការ​នៅថ្ងៃ​ទី ២៨ មករា ឆ្នាំ​២០១៩ ។ នេះបើតាមប្រភពពីក្រសួងដែនដី បានផ្ដល់ដល់សារព័ត៌មាននៅថ្ងៃនេះ។

គួររំលឹក​ថា​ គម្រោង​អគារ​៤២ជាន់​ កាល​ពី​ចុង​ឆ្នាំ​២០១៧​ បាន​ប្រកាស​បន្ថែម​ទុន​ ១៤០​លាន​ដុល្លារ​ ដោយ​ដំបូង​ឡើយ​​​បាន​បោះ​ទុន​ចំនួន​ ១០០​លាន​ដុល្លារ។

រូបភាពកាលថ្ងៃទី​ ២៦ ​វិច្ឆិកា​ ២០១៨

យ៉ាងណាមិញ សូម​ប្រិយមិត្ត​តាម​ដាន​ព័ត៌មាន​លម្អិត​របស់​Sabay នៅថ្ងៃ​បញ្ចប់​គម្រោង​​ស្អែក​នេះ​បន្ត​ទៀត។ ​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម