តារាជាច្រើន ទៅគោរពវិញ្ញាណក្ខន្ធ Aloysius ជាបន្តបន្ទាប់ ជាមួយទឹកមុខសោកសៅហួសថ្លែង
- 2019-01-27 04:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាជាច្រើន ទៅគោរពវិញ្ញាណក្ខន្ធ Aloysius ជាបន្តបន្ទាប់ ជាមួយទឹកមុខសោកសៅហួសថ្លែង
ចន្លោះមិនឃើញ
មរណភាពរបស់តារាសម្ដែង Aloysius Pang បានបង្កជាការសោកស្ដាយសម្រាប់ក្រុមគ្រួសារ មិត្តភ័ក្ដិ និងអ្នកគាំទ្រជាខ្លាំង។ ការបាត់បង់តារាប្រុសរូបនេះ គឺជាការបាត់បង់ធនធានដ៏សំខាន់ម្នាក់របស់សិង្ហបុរី ក្រោយលោកបានបម្រើជាតិ និងប្រឡូកក្នុងវិស័យសិល្បៈ ដើម្បីបម្រើអារម្មណ៍មនុស្សជាច្រើន។
តារាប្រុសស្រីជាច្រើនរបស់សិង្ហបុរី បានបង្ហោះសារសោកស្ដាយ ចូលរួមរំលែកទុក្ខ ពេលដឹងថា Aloysius Pang បានទទួលមរណភាព អំឡុងពេលហ្វឹកហាត់បាញ់កាំភ្លើងនៅប្រទេស ណូវែលហ្សេឡង់។ ក្រៅពីនោះ គូស្នេហ៍របស់លោកគឺ តារាសម្ដែង Jayley Woo និងតារាប្រុសស្រីដែលជាមិត្តរួមអាជីពសិល្បៈ ព្រមទាំងអ្នកគាំទ្រជាច្រើនក៏បាននាំគ្នាទៅចូលរួមគោរពវិញ្ញាណក្ខន្ធ តារាប្រុសរូបនេះជាបន្តបន្ទាប់ ជាមួយទឹកមុខស្រពោន និងអារម្មណ៍ក្ដុកក្ដូលហួសថ្លែង។
ទស្សនារូបភាព និងវីដេអូដូចខាងក្រោម៖