Koscielny អាច​បាក់​ថ្គាម​​សម្រាក​២​ខែ បន្ទាប់​ពី​ត្រូវ​មួយ​ជើង​របស Lukaku

  • 2019-01-27 05:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់​ Arsenal កីឡាករ Laurent Koscielny ប្រឈម​មុខ​ត្រូវ​សម្រាក​២​ខែ​ជា​បន្ត​ទៀត ប្រសិន​ស្កេន​​រក​ឃើញ​ថា គេ​​បាក់​ថ្គាម​ពិត​ប្រាកដ​មែន។

កីឡាករ​សញ្ជាតិ​បារាំង​ទើប​តែ​ត្រលប់​ចូល​ទីលាន​វិញ ក្រោយ​សម្រាក​អស់​៧​ខែ​ដោយ​សារ​របួស​ដាច់​សរសៃ​​កែង​ជើង។ Koscielny ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​គេ​​បាន​ប៉ះ​ទង្គិច​ត្រូវ​មួយ​ជើង​ចំ​មុខ​ដោយ​សារ​ខ្សែ​ប្រយុទ្ធ Romelu Lukaku អំឡុង​ពេល Arsenal ឈ្នះ Man Utd ៣-១ ពាន FA Cup។

ក្រុម​គ្រូពេទ្យ​របស់​ក្លឹប Arsenal សង្ឃឹម​កីឡាករ​វ័យ​៣៣​ឆ្នាំ​នឹង​មិន​ធ្វើ​ការ​វះកាត់។ ពួក​គេ​នឹង​ផ្ដល់​ព័ត៌មាន​ពេញ​លេញ​បន្ថែម​​ទៅ​កាន់​លោក Emery ពេល​ដែល​ក្រុម​ការងារ​ទៅ​ដល់​​កន្លែង​ហ្វឹកហាត់​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​អ្វី​ដែល​ច្បាស់ Koscielnyមិន​អាច​លេង​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​ទល់​នឹង​ Cardiff បាន​ឡើយ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ