G-Devith លះបង់សាច់សាក់រូបម្ចាស់ស្នេហ៍ រហូតទេព បូព្រឹក្ស បញ្ចេញសារយ៉ាងរំជួលចិត្ត
- 2019-01-27 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
G-Devith លះបង់សាច់សាក់រូបម្ចាស់ស្នេហ៍ រហូតទេព បូព្រឹក្ស បញ្ចេញសារយ៉ាងរំជួលចិត្ត
ចន្លោះមិនឃើញ
ស្នេហារបស់តារាចម្រៀង ទេព បូព្រឹក្ស និង G-Devith កាន់តែបង្ហាញក្ដីស្រលាញ់ចំពោះគ្នាខ្លាំងឡើងៗ ដោយលោកថែមទាំងហ៊ានលះបង់សាច់ដៃ សាក់រូបសង្សាបណ្ដូលចិត្តរបស់ខ្លួន យ៉ាងធំ ដើម្បីបញ្ជាក់ថា កញ្ញា ទេព បូព្រឹក្សជាម្ចាស់ចិត្តរបស់ខ្លួន ហើយលោកវិញ ពិតជាស្រលាញ់បូព្រឹក្ស ខ្លាំងដូចគ្នា។
កាលលើកមុន ម្ចាស់បទ " My សង្សា" បាន Live វីដេអូ បង្ហាញរូបសាក់នេះម្ដងរួច តែពេលនោះរូបនោះមិនទាន់ចាក់ពណ៌បានស្អាតដូចពេលនេះទេ។ ឃើញម្ចាស់ស្នេហ៍ របស់ខ្លួនសុខចិត្តលះបង់សាច់ សាក់រូបបែបនេះ បូព្រឹក្ស បានសរសេរថា ៖ "អរគុណបងសម្លាញ់ ។ សុំកុំឲ្យតែជាប់តែនឹងដៃណា ឲ្យជាប់នឹងបេះដូងជារៀងរហូតផង ។ សម្រាប់អូនមិនសុំនៅក្បែរគ្នាយូរពេកទេ គឺសុំត្រឹមតែមួយជីវិតបានហើយ G-Devith”។
កញ្ញា ទេព បូព្រឹក្ស បានចាប់ផ្ដើមស្រលាញ់ម្ចាស់បទ " Body “ អស់ពេលជាង២ឆ្នាំមកហើយ។ ដំបូងឡើយ ពួកគេមិនហ៊ានទម្លាយការពិតពីចំណងស្នេហ៍នេះទេ ដោយលាកបាំងភ្នែកមហាជនដោយ ចាត់ទុកតារាចម្រៀងមកពីខេត្តបាត់ដំបង ជាដៃគូច្រៀងប៉ុណ្ណោះ។
តែយូរៗទៅ សម្ព័ន្ធស្នេហ៍មួយនេះ ត្រូវទម្លាយចេញដោយឯកឯង ហើយអ្នកទាំងពីរបានបណ្ដាក់ទុនរួមគ្នាបើកហាង ព្រមទាំងជូនវត្ថុមានតម្លៃរាប់ម៉ឺនដុល្លារ ឲ្យគ្នាទៅវិញទៅមកទៀតផង៕