កីឡា​ហាប់គីដូ​ ប្រកាស​ទទួល​អ្នក​ជំនាញ​៦រូប​ ដើម្បី​ជួយ​ជំរុញ​ការ​អភិវឌ្ឍន៍​សហព័ន្ធ​

  • 2019-01-28 06:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ហាប់គីដូ​កម្ពុជា​ ធ្វើ​ពិធី​ប្រកាស​តែងតាំង​ទីប្រឹក្សា​យោបល់​ចំនួន​៦រូប​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​លើ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រឹតតែ​រីកចម្រើន​ និង​ជួយ​ជំរុញ​ឲ្យ​បាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ រួម​ទាំង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ផង​ដែរ។​

ទិដ្ឋភាពសម្ដែង

ឯកឧត្ដម​ ម៉ក់​ សំអុល​ ប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ការ​រួម​ចំណែក​បន្ថែម​ទៀត​ទៅ​ដល់​ការ​បង្កើន​ធនធាន​ថ្នាក់​ដឹកនាំ​របស់​សហព័ន្ធ​ ដើម្បី​ពង្រឹង​ ពង្រីក​កីឡា​ហាប់គីដូ​កម្ពុជា​ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​ ទាំង​លើ​កម្ពុជា​ក៏​ដូច​ជា​នៅ​លើ​ឆាក​អន្តរជាតិ។​ ឯកឧត្ដម​សង្ឃឹម​ថា​ការ​តែងតាំង​ទីប្រឹក្សា​នេះ​ដែរ​ នឹង​ជួយ​កិច្ចការ​មួយ​ចំនួន​ធំ​របស់​សហព័ន្ធ។​

ទិដ្ឋភាពថតរូបជុំគ្នា

ចំណែក​ អគ្គលេខាធិការ​សហព័ន្ធ​ លោក​ គង់​ ចាន់ធីណា​ ក៏​បាន​ឲ្យ​ដឹង​នា​ពេល​ម្សិលមិញ​ដែរ​ថា​ ទីប្រឹក្សា​ទាំង​៦រូប​នេះ​ សុទ្ធតែ​អ្នក​មាន​សមត្ថភាព​ និង​ស្រឡាញ់​ចូលចិត្ត​កីឡា​ ជា​អ្នក​យល់​ដឹង​ច្បាស់​អំពី​សារប្រយោជន៍​នៃ​កីឡា។​ សហព័ន្ធ​ត្រូវ​ការ​អ្នក​ជួយ​ឧបត្ថម្ភ​ និង​ជ្រោមជ្រែង​បន្ថែម​ទៀត​ ដូច្នេះ​ហើយ​ទើប​ខាង​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ទើប​សម្រេច​ជ្រើសរើស​អ្នក​ទាំង​៦រូប​នេះ​តែ​ម្ដង​ទៅ។​

ទិដ្ឋភាពថតរូបជុំគ្នា

ពិធី​ប្រកាស​តែងតាំង​ទីប្រឹក្សា​៦រូប​របស់​សហព័ន្ធ​កីឡា​ហាប់គីដូ​កម្ពុជា​ម្សិលមិញ​នេះ​ធ្វើ​ឡើង​នៅ​ឯ​ដំបូល​អគារ​សូហ្វតេនីស​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្រៅ​តែ​ពី​ការ​តែងតាំង​នោះ​ក៏​មាន​ការ​សម្ដែង​ស្នៀត​ពិសេសៗ​របស់​កីឡាករ​ កីឡា​ការិនី​ដែល​ចូលរួម​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី