មិនណយទេណា! ខំសន្សំលុយជាយូរ ពេលនេះ Jungkook សម្រេច​ទិញអគារស្នាក់នៅ១បានស្រេច

  • 2019-01-28 06:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​​ម្នាក់​ទៀត​ហើយ​របស់​ BTS គឺ​ Jungkook បាន​សម្រេច​ទិញ​អគារ​ស្នាក់​នៅ​មួយ​កន្លែង​ជា​របស់​ខ្លួន​​ដែល​មាន​តម្លៃ​ខ្ពស់​មិនធម្មតា។

សមាជិក​ពៅ​គេ​ក្នុង​ក្រុម BTS រូបនេះ​បាន​ចំណាយ​លុយ​ដែល​ខំ​រក​បាន​ យក​ទៅ​ទិញ​អគារ​ស្នាក់​នៅ​មួយ​កន្លែង​នៅ​ឯ Trimage Apartments un Sungsoo-dong។ បើ​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ទិញ​អគារ​ស្នាក់​នៅ​តូច​ជាងគេ ដែល​ស្ថិត​នៅ​អគារ​កម្ពស់​ ១០​ជាន់​ ក្នុង​តម្លៃ​ ១,៩៥ពាន់លានវ៉ុន (ប្រហែល ១,៧៥លានដុល្លារ)។ ដូច​បងៗក្នុង​ក្រុម​ដែរ ការ​ទិញ​កន្លែង​ស្នាក់នៅ​នេះ​ Jungkook មិន​ប្រើ​ប្រាក់​កម្ចី​ឡើយ ពោល​គឺ​ទិញ​ដោយ​ប្រើ​លុយ​សុទ្ធដាច់​តែ​ម្ដង។

សូម​បញ្ជាក់​ផងដែរ អគារ​ស្នាក់​នៅ​ដែល​មាន​ឈ្មោះ​ថា​ The Trimage Apartments នេះ​គឺជា​លំនៅ​ស្ថាន​របស់​តារា​ល្បីៗ​ជាច្រើន​ដូចជា J-Hope (ក្រុម BTS), Siwon, Heechul Leeteuk, Donghae Eunhyuk (ក្រុម Super Junior), Sunny (ក្រុម Girls' Generation), Jaejoong (ក្រុម JYJ), Junhyung (ក្រុម Highlight), Yura (ក្រុម Girls' Day), Seo Kang Jun, Kang Si Hoo និងតារា​ល្បីរបស់​កូរ៉េ​ជា​ច្រើន​នាក់ទៀត៕​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម