ទីបំផុត ធនាគារ ព្រី​នស៍ ឈរជើងនៅខ្មែរជាផ្លូវការ ក្រោយលេចវត្តមានមួយរយៈធំ

  • 2019-01-29 04:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ព្រី​នស៍ ម​.​ក បាន​ប្រារ​ព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​សាល​បុរី​កោះ​ពេជ្រ បន្ទាប់ពី​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​នា​ថ្ងៃទី​១៨ ខែកក្កដា​ឆ្នាំ ២០១៨ ដើម្បី​អនុវត្ត​ប្រតិបត្តិកា​រធ​នា​គារ​។

ពិធី​សម្ពោធ​នេះ​ត្រូវបាន​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព​ដ៍​ខ្ព​ង់​ខ្ពស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា រួមជាមួយ​នឹង​វត្តមាន ឯកឧត្តម ស៊ុំ ស​ន្និ​សីទ ទេសាភិបាល​រង ធនាគារជាតិ​នៃ​កម្ពុជា ឯកឧត្តម អ៊ូ ចាន់​តារា អគ្គលេខាធិការ ធនាគារជាតិ នៃ​កម្ពុជា ឯកឧត្តម រ័ត្ន សុវណ្ណ​ន​រ​: អគ្គនាយក​ត្រួត​ពិ​និត្យ ធនាគារជាតិ នៃ​កម្ពុជា អ្នកឧកញ៉ា ពង់ ឃាវ​សែ ប្រធាន សមា​គម​ធនាគារ​នៅ​កម្ពុជា ឧកញ៉ា ចេន ហ្ស៊ី និង​លោក ហ្គុយ ឆាយ ភាគ​ទុនិ​ក ធនាគារ ព្រី​នស៍ ម​.​ក ព្រម​ទាំង​មាន​ការចូលរួម រីករាយ និង​អបអរសាទ​រ​ពី​សំណាក់ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ប្រមាណ 500 នាក់​។

មុនពេល​ក្លាយជា​ធនាគារពាណិជ្ជ គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ ព្រី​នស៍ បានចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ឆ្នាំ ២០១៥ ជា​គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ​ឯក​ជន​មួយ​ក្រោម​ឈ្មោះ​ថា ព្រី​នស៍ ហ្វាយ​នែន ភីអិលស៊ី​"​។​ ​ធនាគារ ព្រី​នស៍ ម​.​ក កំពុង​ចាប់ផ្តើម​ផែនកា​រ​ព​ង្រី​ក​អាជីវកម្ម​ដ៏​ធំ​ក្នុង​រយៈពេល 5 ឆ្នាំ​ខាងមុខ តាម​រយៈ​ការ​ព​ង្រី​ក​បណ្តាញ​ផ្តល់​សេវា​អតិ​ថិ​ជន​(Customer Touch Point) ក៏ដូចជា​ការណែនាំ​ផលិតផល​ថ្មីៗ និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ថ្មី​ឌីជីថល​។ ផែនការ​នេះ​នឹង​ធ្វើឲ្យ ធនាគារ​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ដំណើរការ​អភិ​វ​ឌ្ឍ​ន៍ កំណើនសេដ្ឋកិច្ច និង​វិស័យ​ហិ​រញ្ញ​វត្ថុ​ជា​បន្តបន្ទាប់​។​

ជាមួយនឹង​បរិយាកាស​អាជីវកម្ម​មា​ន​ភាព​អំណោយផល រួម​នឹង​ឆន្ទៈ​របស់​ម្ចាស់​ភាគហ៊ុន ព្រម​ជាមួយ​ការ​ប្តេជ្ញាចិត្ត​ចំពោះ​ការវិ​និ​យោគ​យូរអង្វែង​នៅក្នុង​ឧស្សាហកម្ម​ធនាគារ និង​បុគ្គលិក​ដែល​មានបទពិសោធន៍ ទេពកោសល្យ ចំណេះដឹង​ទីផ្សារ​ក្នុងស្រុក ធនាគារ ព្រី​នស៍ ម​.​ក បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការចាប់ផ្តើម​ដំណើរការព​ង្រី​ក​អាជីវកម្ម​បន្ថែម​ទៀ​ត​ចាប់ពី​ឆ្នាំ ២០១៩​តទៅ​។​

​ទិសដៅ​របស់​ធនាគារ គឺ​ចង់​ព​ង្រី​ក​អាជីវកម្ម​របស់ខ្លួន ក្នុង​ការរួម​ចំណែក បំពេញ​ចំណុ​ច ខ្វះខាត​របស់​វិ​ស័​យ​ហិ​រញ្ញ​វត្ថុ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា និង​វិនិយោគិន​ក្នុងស្រុក ហើយ​រួម​ចំណែក​ក្នុង​ការកាត់បន្ថយ​គំ​លាត​បរិ​យា​ប័ន្ន​ហិ​រញ្ញ​វត្ថុ​ចំ​ពោះ​ប្រជា​ជន និង​សហគ្រាស​ធុន​តូច និង​ម​ធ្យ​ម ដែល​ពុំមាន​លទ្ធ​ភាព​ទទួលបាន​សេវា​ធនាគារ ហើយ​បន្ត​កើនឡើង​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​បរិបទ​ម៉ាក្រូសេដ្ឋកិច្ច​ដែលមាន​លក្ខណៈ​អំ​ណោ​យ​ផល​។

កំណើន​អាជីវកម្ម​នេះ នឹង​រួម​ចំណែក​ដល់​ការ​អភិ​វ​ឌ្ឍ​ន៍ស​ង្គ​ម និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា រួម​នឹង​ការរីកចម្រើន​នៃ​ប្រព័ន្ធ​ធនាគារ​របស់​ប្រទេស តាម​រយៈ​ការ​វិនិយោគ​បន្ថែម​លើ​ការកសាង​សមត្ថភាព​ធន​ធាន​មនុស្ស​និង​បច្ចេកវិទ្យា​ស្របតាម​ការ​អភិ​វ​ឌ្ឍ​ជា​បន្តបន្ទាប់ នៃ​ប្រព័ន្ធ​ធនាគារ​នៅក្នុង​តំ​បន់ និង​ពិ​ភព​លោក​៕

អត្ថបទ៖ ថា ម៉ាលីដា