Brown Eyed Girls ត្រៀមខ្លួនវិលមកបម្រើអារម្មណ៍អ្នកគាំទ្រ​របស់ខ្លួនសាជាថ្មី

  • 2019-01-29 03:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ស្រី Brown Eyed Girls កំពុង​តែ​ត្រៀម​ខ្លួន​វិល​មក​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​របស់​ពួកគេ​សា​ជា​ថ្មី ក្រោយ​បាត់​មុខ​អស់​មួយ​រយៈ​ពេល​ជាង ៣​ឆ្នាំ​មកនេះ។

បើ​តាម​ប្រភព​ជិត​ស្និទ្ធ​មួយ​ចំនួន​បាន​ប្រាប់​​ថា ក្រុម​ចម្រៀង​ស្រី Brown Eyed Girls បាន​បញ្ជាក់​ថា​ពួកគេ​នឹង​វិល​ត្រឡប់​មក​វិញ​ជា​ក្រុម​ពេញលេញ​ដូច​មុន ដើម្បី​បំពេញ​តម្រូវ​ការ​អ្នក​គាំទ្រ​របស់​នៅ​ដើម​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ នេះ។ តាម​ប្រភព​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​ក្រុម​ចម្រៀង​ស្រី​មួយ​ក្រុម​នេះ កំពុង​ផលិត​បទ​ចម្រៀង​សម្រាប់​អាល់ប៊ុម​ថ្មី​របស់​ពួកគេ។

ការ​វិល​ត្រឡប់​មក​វិញ​លើក​នេះ Brown Eyed Girls នឹង​ពាំនាំ​អ្វី​ដែល​ថ្មី​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន ដែល​ពួកគេ​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន។ ជាមួយ​គ្នា​នេះ​ដែរ ខាង​ផលិតកម្ម Mystic ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា Brown Eyed Girls ពិត​ជាកំពុង​ត្រៀម​ខ្លួន​វិល​ត្រឡប់​មក​កាន់​វិស័យ​ចម្រៀង​វិញ​ពិត​ប្រាកដមែន៕ ​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម