មើល​ការ​ប្រែ​ប្រួល​អ្នក​លេង​គុន​ខ្មែរ​៦​នាក់​បច្ចុប្បន្ននឹង១០ឆ្នាំមុន​

  • 2019-01-29 08:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​នៅ​តាម​បណ្តាញ​សង្គម​កំពុង​ផ្អើល​បង្ហោះ​រូប​ #​10​Year​Challenge​ ដែល​មនុស្ស​ជុំ​វិញ​ពិភព​លោក​នាំ​គ្នា​បង្ហោះ​កម្រង​រូប​ភាព​ពីរ​សន្លឹក​ដែល​ទី​១​គឺ​តាំង​ពី​ឆ្នាំ​២០០៩​ និង​មួយ​ទៀត​រូប​បច្ចុប្បន្ន។ កីឡាករ​កម្ពុជា​ប្រចាំ​​សង្វៀន​ ONE​ Championship​ ក៏​នាំ​គ្នា​​លេង​ល្បែង​កម្សាន្ត​រំលឹក​អនុស្សាវរីយ៍​រយៈ​ពេល​១០​ឆ្នាំ​នេះ​ដែរ។

១. អ្នក​លេង​ក្នុង​ទ្រុង​ ខុន ស៊ីចាន់

ខុន​ ស៊ីចាន់​ ជើង​ឯក​ KWC Flyweight​ Champion​ កាល​ពី​មុន​ជា​អ្នក​លេង​គុន​ខ្មែរ​ម្នាក់​ដែរ​ ប៉ុន្តែ​មិន​ទាន់​ចាប់​យក​ក្បាច់​គុន​ចម្រុះ​ ហើយ​បាន​ប្រកួត​អន្តរជាតិ​នៅ​ឡើយ​ទេ។

កីឡាករ ខុន ស៊ីចាន់

- ២. កីឡា​ការិនី​ នៅ​ ស្រីពៅ​

នៅ​ ស្រីពៅ​ ដែល​ជា​កីឡាការិនី​ពន្លក​ថ្មី​ជើង​ឯក​ Kun Khmer World Champion​ ចាប់​ផ្តើម​ហាត់​ប្រដាល់​តាំង​ពី​អាយុ ​១៦​ឆ្នាំ​ បាន​សាង​កេរ្តិ៍​ឈ្មោះ​ខ្លាំង​ទៅ​ៗ​រហូត​មាន​ឱកាស​បញ្ចេញ​ស្នាដៃ​ជា​លើក​ដំបូង​នៅ​សង្វៀន​ប្រដាល់​ធំ​ជាង​កម្រិត​ពិភព​លោក។ ១០​ឆ្នាំ​មុន​ នាង​គ្រាន់​តែ​ជា​ក្មេង​ស្រី​ម្នាក់​ មិន​ធ្លាប់​ទាំង​គិត​ចង់​កាន់​ហ្គង់​ផង​ តែ​ឥឡូវ​នេះ​កំពុង​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត​ដ៏​ធំ​ជាង​គេ​ក្នុង​ជីវិត​នាង​ បង្ហាញ​មុខ​ដំបូង​ត្រូវ​ប្រកួត​គុន​ចម្រុះ​នៅ​ទី​ក្រុង​បាងកក​ ថ្ងៃ​សៅរ៍​ ទី​១៦​ ខែ​កុម្ភៈ​ ក្នុង​ព្រឹត្តិការណ៍​ ONE: CLASH OF LEGENDS។

កីឡាការិនី នៅ ស្រីពៅ (រូបថត៖ ស្រីពៅ)
  • ៣. ខ្លា​ចាស់​គុន​ខ្មែរ​ ចាន់ រតនា

ជើង​ចាស់​គុន​ខ្មែរ​ល្បី​ឈ្មោះ​ ចាន់​ រតនា​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​នេះ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ណាស់។ពី​មុន​ រតនា​ មាន​ទម្ងន់​ធ្ងន់​ជាង​ធម្មតា​មិន​មាន​ឱកាស​ប្រកួត​នៅ​ ONE Championship​ ក្នុង​ទម្ងន់​ ៦១​គ.ក​ឡើយ។ យ៉ាង​ណា កាល​ពី​ខែ​ធ្នូ​ ទី​៧​​កន្លង​ទៅ​ ចាន់​ រតនា​ ត្រលប់​ចូល​ក្នុង​ទ្រុង​ម្តង​ទៀត​ជា​មួយ​ការ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ធំ​ ដោយ​សារ​គាត់​បាន​ផ្តួល​ខ្លា​កំណាច​ឥណ្ឌូណេស៊ី​ Abro Fernandes បាន​សម្រេច។

កីឡាករ ចាន់ រតនា (រូបថត៖ រតនា)
  • ៤. កីឡា​ការិនី​ខ្មែរ-អាមេរិក​ ឯម សុវណ្ណារី

កីឡា​ការិនី​កូន​កាត់​ខ្មែរ​-​អាមេរិក​ ឯម​ សុវណ្ណារី​ កាល​ពី​មុន​ជា​ក្មេង​ស្រី​ពូកែ​អៀន​ម្នាក់​ ប៉ុន្តែ​នាង​ចាប់​ផ្តើម​តាំង​ចិត្ត​ឈប់​ខ្មាស​ រហូត​ដល់​ឥឡូវ​ក្លាយ​ជា​អ្នក​ប្រដាល់​ស្រី​រះ​ថ្មី​ម្នាក់​ក្នុង​ឆ្នាំ​២០១៩​នេះ។ ពេល​ប្រកួត​ក្នុង​ទ្រុង​នៅ​ទី​ក្រុង​កូឡាឡាំពួរ​ កាល​ពី​ដើម​ខែ​ធ្នូ​ជា​ជ័យជម្នះ​ដ៏​ធំ​ធេង​មួយ​របស់​នាង​ដែល​នាង​បាន​ផ្តួល​កីឡា​ការិនី​ជើង​ខ្លាំង​ជន​ជាតិ​អ៊ុយក្រែន​នាង​ Iryna​ Kyselova​ បាន​យ៉ាង​ងាយ​ស្រួល។ កាល​ពី​១០​ឆ្នាំ​មុន​របស់​នាង​វិញ​ ប្រហែល​មិន​នឹក​ស្មាន​ថា​ នាង​អាច​ទៅ​ធ្វើ​ទៅ​បាន​ដល់​សព្វ​ថ្ងៃ​ឡើយ​ តែ​យ៉ាង​ណា ​សុវណ្ណារី​ ទម្លុះ​ភាព​ភ័យ​ខ្លាច និង​អៀន​ខ្មាស់​បាន​ ហើយ​ត្រៀម​បន្ត​ដំណើរ​ជីវិត​ក្នុង​អាជីព​អ្នក​ប្រដាល់​ឲ្យ​តែ​អស្ចារ្យ​ថែម​ទៀត​នៅ​ឆ្នាំ​ ២០១៩​នេះ។

កីឡាការិនី ឯម សុវណ្ណារី (រូបថត៖ សុវណ្ណារី)
  • ៥. តារា​គុន​ខ្មែរ​ និង​ភាព​យន្ត​ សំ​ ថារត្ន័​

១០​ឆ្នាំ​មុន​ នរណា​ទៅ​ស្មាន​បាន​ថា​ សំ​ ថារត្ន័​ អាច​ក្លាយ​ជា​កីឡា​ការិនី​ប្រដាល់​ឲ្យ​ ONE​ Championship​ ហើយ​ក្លាយ​ទៅ​ជា​តួ​កុន​ដ៏​មាន​ប្រជា​ប្រិយ​ម្នាក់​ដូច​សព្វ​ថ្ងៃ។ ​ថារត្ន័​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​ប្រដាល់​ស្រី​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​ បន្ទាប់​មក​នាង​យក​ក្បាច់​គុន​នេះ​ជា​ស្ពាន​ដើម្បី​ចាប់​យក​អាជីព​ជា​តារា​សម្ដែង​ ដែល​ឃើញ​ថា​ថ្មី​​ៗ​នេះ​នាង​មាន​ភាព​មមាញឹក​ខ្លាំង​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​ច្រើន​ដើម្បី​ផ្សព្វផ្សាយ​រឿង​ចុង​ក្រោយ​របស់​នាង​ចំណង​ជើង​ថា​ «Surviving Bokator»។

កីឡាករ សំ ថារ័ត្ន (រូបថត៖ ថារ័ត្ន)
  • ៦. ជើង​ខ្លាំង​គុន​ខ្មែរ​ កែវ​ ​រំចង់​

កំឡុង​ពេល​១០​ឆ្នាំ​ តារា​គុន​ខ្មែរ​ដ៏​ប្រជា​ប្រិយ​ កែវ​ រំចង់​ បាន​មាន​ឈ្មោះ​បោះ​សំឡេង​ដែល​កីឡាករ​ផ្សេង​ៗ​ស្រមៃ​ចង់​បាន​ដូច​គាត់។ សព្វ​ថ្ងៃ​គាត់​ប្រកួត​នៅ​ក្នុង​ស្រុក​ ប៉ុន្តែ​មាន​បំណង​ចង់​បញ្ចេញ​សមត្ថភាព​​នៅ​ ONE​ Championship ឲ្យ​ទស្សនិកជន​ទូទាំង​ពិភព​លោក​បាន​ឃើញ៕

កីឡាករ កែវ រំចង់ (រូបថត៖ រំចង់)

អត្ថបទ៖ Matias Andres

អត្ថបទពេញនិយម