ទីបំផុត McGregor និង Khabib ត្រូវ​ជាប់​ពិន័យ​ដូច​គ្នា ក្រោយ​មាន​បញ្ហា​នៅ​ UFC229

  • 2019-01-30 02:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុន​ចម្រុះ Conor McGregor ត្រូវ​ព្យួរ​ការ​ប្រកួត​​រយៈពេល​៦​ខែ និង​ពិន័យ​ជា​ប្រាក់​៥​ម៉ឺន​ដុល្លារ ក្រោយ​​គេ​​និង​បក្សពួក​បាន​បង្ក​ជំលោះ​ក្នុង​ការ​ប្រកួត UFC229 កាល​ពី​ខែ​តុលា​កន្លង​ទៅ។

សម្រាប់​គូ​ប្រកួត​របស់​គេ​គឺ​កីឡាករ​រុស្សី Khabib Nurmagomedov ជាប់​បម្រាម​មិន​បាន​ប្រកួត​៩​ខែ និង​ពិន័យ​ជា​ប្រាក់​​៥០​ម៉ឺន​ដុល្លារ។ Khabib បាន​លោត​ចេញ​ពី​សង្វៀន​លោត​ទៅ​​បង្ក​ការ​វាយ​តប់​នៅ​ខាង​ក្រោយ បន្ទាប់​ពី​យក​ឈ្នះ​លើ McGregor។ ទន្ទឹម​គ្នា​នោះ McGregor ក៏​បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​របស់ Khabib ដូច​គ្នា។

គ្នីគ្នា​របស់ Khabib ២​នាក់​​គឺ Abubakar Nurmagomedov និង Zubaira Tukhugov ត្រូវ​បាន​ពិន័យ​ដូច​គ្នា​មិន​ឲ្យ​ប្រកួត​រយៈពេល​១​ឆ្នាំ​និង​ពិន័យ​ប្រាក់​២៥ ០០០​ដុល្លារ។ បក្សពួក​របស់ Khabib ៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន អំឡុង​ពេល​ជំលោះ​ខាង​លើ​កើត​ឡើង តែ​ក្រោយ​មក​ត្រូវ​បាន​គេ​ដោះលែង​​វិញ៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ