Klopp រក​កន្លែង​សប្បាយ​ចិត្ត​មិន​ឃើញ​ ទោះ​ City ចាញ់​ Newcastle

  • 2019-01-30 07:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp បាន​មើល​ឃើញ​ពី​ភាព​តានតឹង​ក្នុង​ការ​ប្រជែង​ពាន​ Premier League ជា​ជាង​ភាព​រីករាយ​បើ​ទោះ​ជា​ Manchester City ទើប​តែ​ចាញ់​ Newcastle កាល​ពី​យប់​មិញ​ក៏​ដោយ។

បើ​ឈ្នះ​ Leicester City យប់​នេះ​ Liverpool នឹង​បង្កើន​គម្លាត​រហូត​៧​ពិន្ទុ​នៅ​កំពូល​តារាង​ខណៈ​លីគ​កំពូល​អង់គ្លេស​នៅ​សល់​​១៤​សប្ដាហ៍​ទៀត​នឹង​ត្រូវ​បញ្ចប់​។​ នៅ​ពេល​សួរ​ថា​តើ​លោក​ រីករាយ​នឹង​ការ​ប្រជែង​ពាន​នៅ​ Premier League ឬ​ក៏​អត់​ Klopp បាន​ច្រើន​ថា "គ្មាន​ថ្ងៃ​នោះ​ទេ"។

បុរស​សញ្ជាតិ​អាល្លឺម៉ង់​បាន​ដឹកនាំ​ Liverpool ៣​ឆ្នាំ​មក​ហើយ​​ បើ​រម្លឹក​ពី​កាល​កាន់​ដំណែង​ភ្លាមៗ​ Klopp ធ្លាប់​សន្យា​ថា​នឹង​យក​ពាន​លីគ​មក​ឲ្យ​​អ្នក​គាំទ្រ​ឲ្យ​បាន​យ៉ាង​យូរ​​៤​ឆ្នាំ​ ខណៈ​ Liverpool មិន​ដែល​ស្គាល់​ជាតិ​អស់​ពេល​​២៩​ឆ្នាំ​។​ ឆ្នាំ​នេះ​គឺ​ជា​ពេល​វេលា​សមស្រប​ជាង​ពេល​ណា​ទាំង​អស់​ដែល​ហង្ស​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន។

យ៉ាង​ណា​ Klopp នៅ​តែ​មើល​ឃើញ​សម្ពាធ​ពី​គូ​ប្រជែង​ធំ​បំផុត​របស់​ខ្លួន​គឺ​ Manchester City ហើយ​ចំពោះ​ Spurs វិញ​ក៏​អតីត​អ្នក​ចាត់ការ​ Dortmund រូប​នេះ​ព្រួយ​បារម្ភ​ដែរ។​ "៩​ពិន្ទុ​វា​មិន​ច្រើន​ទេ ហេតុ​អ្វី​គ្រប់​គ្នា​នាំ​គ្នា​មើល​រំលង​ Tottenham Hotspur។ សម្រាប់​ខ្ញុំ​នៅ​លីគ​កំពូល​មាន​ក្រុម​ប្រជែង​គ្នា​រហូត​ដល់​៣"។ Klopp និយាយ​៕​

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ វីរ័ត្ន