ស្ដេចអាហារ ១៥ ប្រភេទ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ មិនងាយធ្វើឱ្យឈឺផ្ដេសផ្ដាស

  • 2019-01-30 08:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ភាព​ស៊ាំ​មាន​មុខងារ​យ៉ាង​សំ​ខាន់​ក្នុង​ការ​ការពារ​រាងកាយ​ពី​ជំ​ងឺ​ឆ្លង​​ ទ​ប់ទ​ល់​នឹង​ជំងឺ និង​ទប់ស្កាត់​វិវឌ្ឍ​របស់​ជំងឺ​មហារីក។ មេរោគ​ឆ្លង​ទាំង​នេះ អាច​បង្ក​ឲ្យ​មាន​ជំងឺ ឬ​ការ​ស្លាប់ ប្រសិនបើ​មិន​បាន​កម្ចាត់​ចោល។ ដូច្នេះ​បើ​ចង់​ព្យាបាល​ជំងឺ គឺ​ត្រូវ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​មួយ​​ ដែល​មាន​សុខភាព​ល្អ​​ ដើម្បី​​​ទប់ទល់​នឹង​ជំងឺ​ទាំងអស់​នោះ​បាន​។

យោង​តាម​គេហទំព័រ Health Line ថ្ងៃ​នេះ​យើង​នឹង​មក​រៀបរាប់​ពី​ប្រភេទ​អាហារ​ទាំង ១៥ ដែល​ជួយ​បង្កើន និង​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ឲ្យ​កាន់​តែ​រឹង​មាំ និង​ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗ​ដូចជា៖

១. ក្រូច

ផ្លែ​ក្រូច​​គ្រប់​ប្រភេទ​ដូចជា ក្រូច​លឿង ក្រូច​ឆ្មា ក្រូច​ខ្វិច ក្រូច​ពោធិ៍សាត់ ​សុទ្ធ​តែ​​ប្រភេទ​ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​វីតាមីន C។ វីតាមីន​នេះ អាច​ជួយ​អ្នក​ឲ្យ​ឆាប់​ផ្សះ​ជា​ពី​ជំងឺ​ផ្ដាសាយ ប្រឆាំង​កោសិកា​ឈាម​ស និង​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាព​សាំ​មាន​សភាព​រឹង​មាំ។ ដោយ​សារ​តែ​រាង​កាយ មិន​ផលិត និង​រក្សា​ទុក​នូវ​សារជាតិ​វីតាមីន​ C ដូច្នេះ​ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា​ខ្លួន​បាន​ទទួល​ទាន​វា​ជា​ប្រចាំ។

២. ម្ទេស​ប្លោក​ពណ៌​ក្រហម

បើ​អ្នក​គិត​ថា​​ទាល់​តែ​ផ្លែ​ឈើ​មាន​ជាតិ​ជូរ​ដូចជា​ក្រូច​ទើប​​សម្បូរ​វីតាមីន​ C នោះ​គឺ​​ខុស​ស្រឡះ។ ព្រោះ​បន្លែ​មួយ​ចំនួន​ដូចជា ម្ទេស​ប្លោក​ពណ៌​ក្រហម​នេះ មាន​​​វីតាមីន​ C ច្រើន​​​​ជាង​ក្រូច​គុណ​នឹង​២​ដង​ឯណោះ។ ក្រៅ​ពី​នោះ វា​ក៏​​មាន​ផ្ទុក​នូវ​ជាតិ បេតាការ៉ូទីន ដែល​ជំនួយ​ដល់​សុខភាព​​ភ្នែក និង​ស្បែក​ផង​ដែរ។

៣. ផ្កា​ខាត់ណា​ខៀវ ឬ Broccoli

ផ្កា​ខាត់ណា​ខៀវ ឬ Broccoli គឺ​ជា​កំពូល​បន្លែ​ដែល​សម្បូរ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ។ វា​មាន​វីតាមីន​ជា​ច្រើន​ដូចជា A C និង E រួម​ជា​មួយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​ជាតិ​កាក​សរសៃ(Fiber)។ វា​ជា​​ប្រភេទ​បន្លែ ដែល​ជំនួយ​សុខភាព​​ល្អ​ជាង​គេ​ដែល​អ្នក​គួរ​មាន​លើ​តុ​អាហារ។ បើ​ចង់​ស្រូប​យក​សារធាតុ​ចិញ្ចឹម​របស់​វា​កាន់​តែ​ច្រើន អ្នក​គួរ​កុំ​ចម្អិន​ឲ្យ​ឆ្អិន​ពេក ឬ​ញ៉ាំ​ឆៅ​តែ​​ម្តង​គឺ​រឹង​ល្អ។

៤. ខ្ទឹម​ស

អាហារ​​ស្ទើរ​គ្រប់​មុខ​នៅ​លើ​ពិភពលោក​សុទ្ធ​តែ​មាន​បន្ថែម​នូវ​ខ្ទឹម​ស​​បន្តិច​ដើម្បី​បង្កើន​រសជាតិ។ បរិមាណ​​តិច​តួច​នេះ ពិត​ជា​អាច​ជួយ​​ដល់​សុខភាព​របស់​អ្នក​មែន។ ក្រៅ​ពី​ជំរុញ​ឲ្យ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ វា​​មាន​គុណ​ប្រយោជន៍​អាច​ប្រឆាំង​​នឹង​មេរោគ​ឆ្លង បន្ថយ​សម្ពាធ​ឈាម និង​ការពារ​កុំ​ឲ្យ​​សរសៃ​ឈាម​អាកទែ​ប្រែ​ជា​រឹង។

៥. ខ្ញី

ខ្ញី​ជួយ​​ការពារ​អ្នក​ពី​ការ​រលាក កាត់​បន្ថយ​បញ្ហា​បំពង់​ក កាត់​បន្ថយ​អាការៈ​ក្អួតចង្អោរ និង​ជំងឺ​ផ្សេង​ៗ​ដែល​បង្ក​ពី​ការ​រលាក​ជា​ច្រើន​ទៀត។ ក្រៅ​ពី​នោះ ការ​ស្រាវ​ជ្រាវ​ថ្មីៗ​ទៅ​លើ​សត្វ​បាន​ឲ្យ​​ដឹង​ថា ​ខ្ញី​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ និង​អាច​មាន​ផ្ទុក​នូវកូឡេស្តេរ៉ុល​ទាប។

៦. ស្ពៃ​ខ្មៅ

ស្ពៃ​​ខ្មៅ​​​ផ្ទុក​នូវ​ជាតិ​វីតាមីន C ជា​ច្រើន ដែល​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​ឆ្លង​មេរោគ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ។ ស្រដៀង​ទៅ​នឹង​​​ផ្កា​ខាត់​ណា​ខៀវ​​ដែរ ស្ពៃ​ប្រភេទ​នេះ សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម និង​បេតាការ៉ូទីន និង​ជា​ប្រភេទ​អាហារ​ល្អ​បំផុត​ចំពោះ​សុខភាព។

៧. យ៉ាអ៊ួរ

យ៉ាអ៊ួរ​មាន​​ផ្ទុក​ទៅ​ដោយ​សារធាតុ​វីតាមីន D ជា​ច្រើន ដែល​ជំនួយ​ដល់​ស្បែក និង​ឆ្អឹង។ យ៉ាង​នេះ​មែន​តែ​យ៉ាអ៊ួរ មាន​ប្រភេទ និង​ម៉ាក​ផ្សេងៗ​គ្នា។ ដូច្នេះ​អ្នក​គួរ​ជ្រើស​រើស​យក​​​ប្រភេទ យ៉ាអ៊ួរ​ ដែល​ផ្ទុក​ជាតិ​វីតាមីន​ D ដែល​អាច​ជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​អាច​ប្រឆាំង​ពី​ជំងឺ​ផ្សេងៗ​បាន។

៨. គ្រាប់​អាល់ម៉ុន

គ្រាប់​អាល់ម៉ុន សម្បួរ​ដោយ​ជាតិ​វីតាមីន​ E ដែល​ជួយ​សម្រួល​​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​សុខភាព​ល្អ ​ជួយ​រំលាយ​ខ្លាញ់។ មាន​ការ​ណែនាំ​ថា ការ​ញ៉ាំ​​គ្រាប់​អាល់ម៉ុន ក្នុង​បរិមាណ​១ ខាប់ ឬ ៤៦ គ្រាប់​ក្នុង​មួយ​​ថ្ងៃ អាច​ជួយ​ជំរុញ​រាង​កាយ​អ្នក​បំពេញ​ជាតិ​វីតាមីន​ E គ្រប់​គ្រាន់ និង​​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ល្អ​ប្រសើរ។

៩. រមៀត

រមៀត​ដែល​មាន​ពណ៌​លឿង​​ខ្ចី​នេះ ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បង្ការ​ការ​រលាក និង​ជួយ​ព្យាបាល​បញ្ហា​រលាក​ឆ្អឹង​ខ្ចី និង​សម្លាក​រ៉ាំរ៉ៃ។ ការ​ស្រាវជ្រា​វ​បាន​បញ្ជាក់​ថា កំហាប់​នៃ​ជា​រមៀត​ អាច​ជួយ​ជួសជុល នៃ​ការ​ខូចខាត​របស់​សាច់ដុំ។ ​

១០. តែ​បៃតង

ទាំង​តែ​បៃតង និង​តែ​ខ្មៅ សុទ្ធ​តែ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ពួក​វា​គឺ​ជាប្រភព​នៃ អាមីណូ​អាស៊ីត L-theanine. ដែល​ផលិតសមាសធាតុ​ប្រឆាំង​មេរោគ​ក្នុង​កោសិកា T-Cell របស់​អ្នក។ ​

១១. ល្ហុង

ល្ហុង ជា​ផ្លែឈើ​មួយ​ប្រភេទ​ទៀត ដែល​សម្បូរ​ដោយ​ជាតិ​វីតាមីន C។ ល្ហុង ផ្ទុក​នូវ​​អង់ស៊ីម​​​ជួយ​រំលាយ​អាហារ ម្យ៉ាង​ហៅថា Papain ដែល​អាច​ជួយ​ការពារ​អ្នក​ពី​បញ្ហា​ការ​រលាក​ផ្សេងៗ។ ផ្លែ​ឈើ​ប្រភេទ​នេះ មាន​​ផ្ទុក​ជាតិ​​ប៉ូតាស្យូម វីតាមីន B និង ហ្វូឡាត ដែល​មាន​ប្រយោជន៍​យ៉ាង​សំខាន់​ជួយ​ដល់​សុខភាព​មនុស្ស​ទូទៅ។

១២. ផ្លែគីវី

ដូច​ល្ហុង​​ដែរ គីវី មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន រួម​ទាំង​ហ្វូឡាត ប៉ូតាស្យូម វីតាមីន K និង C ដែល​ជួយ​ធ្វើ​ឲ្យ​កោសិកា​ឈាម ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​​​ឆ្លង។

១៣. សាច់​សត្វ​បក្សី

សាច់​ស្លាប​​ដែល​ចិញ្ចឹម​តាម​ភូមិស្រុក​ដូចជា​ មាន់ ឬ ទា មាន​ផ្ទុក​យ៉ាង​ខ្ពស់​នូវ​វីតាមីន B-6 ។ វីតាមីន​នេះ ដើរ​តួនាទី​យ៉ាង​សំខាន់​​ទៅ​លើ​​ប្រតិកម្ម​គីមី ក្នុង​ខ្លួន​មនុស្ស។ វា​ក៏​​អ្នក​ជំនាញ​ផលិត​កោសិកា​​ឈាម​ក្រហម។

១៤. គ្រាប់​ផ្កា​ឈូក​រ័ត្ន

គ្រាប់​ផ្កា​ឈូក​រ័ត្ន មាន​ពោរពេញ​ដោយ​សារធាតុ​ចិញ្ចឹម ដូចជា​ ផូស្វ័រ និង​ម៉ាញ៉េស្យ៉ូម វីតាមីន E និងB-6 ដែល​មាន​កម្លាំង​ខ្លាំង​ក្លា ក្នុង​ការ​​ប្រឆាំង​អុកស៊ីតកម្ម និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។

១៥. សត្វ​រស់​នៅ​ក្នុង​សម្បក

អ្នក​ប្រហែល​ជា​គិត​ថា​សត្វ​សមុទ្រ ដូចជា​ក្ដាម បង្កង ឬ​គ្រំ គ្មាន​សមត្ថភាព​អាច​ជួសជុល​ឬ​បម្រើ​ ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ទេ តែ​តាម​ពិត​ពួក​វា​សម្បូរ​ទៅ​ដោយ​ជា​ស័ង្កសី ដែល​រាង​កាយ​មនុស្ស​ត្រូវ​ការ​សម្រាប់​​បំពេញ​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ។ តែ​ត្រូវ​ចាំ​ថា គួរ​ទទួល​ទាន​ក្នុង​បរិមាណ​សម​ល្មម​បាន​ហើយ ព្រោះ​​ការ​លើស​ជាតិ​ស័ង្កសី នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​បញ្ហា៕

អត្ថបទ៖ សុខណា