ម៉ន​ សាម៉េត​ មាន​ទឹក​មាត់​លេប​ទៀត​ហើយ​ ប៉ះ​ គួន​ ប៊ុនហ៊ីម​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

  • 2019-01-30 08:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ព្រែកឯង​ ម៉ន​ សាម៉េត​ មាន​សង្ឃឹម​ឈ្នះ​ច្រើន​នាវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ TV5 ជា​មួយ​កីឡាករ​ គួម​ ប៊ុនហ៊ីម​ ព្រោះ​ធ្លាប់​ទទួល​ជ័យជម្នះ​៦ដង​រួច​ហើយ​នា​ពេល​កន្លង​មក​នេះ។​

ម៉ន សាម៉េត ឈ្នះសប្ដាហ៍មុន

សាម៉េត​ បាន​ឲ្យ​ដឹង​ថា​ នឹង​ខំ​ប្រឹងប្រែង​ថែ​រក្សា​សុខភាព​ និង​ហ្វឹកហាត់​ឲ្យ​បាន​ដិតដល់​ល្អ​នា​ជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពានរង្វាន់​ TV5​ នា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ។​ រំលឹក​ទៅ​ដល់​អតីតកាល​ អ្នក​ប្រដាល់​ខាង​លើ​នេះ​ ធ្លាប់​យក​ឈ្នះ​ ប៊ុនហ៊ីម​ រហូត​ដល់​ទៅ៦​ដង​រួច​មក​ហើយ​ ដូច្នេះ​ការ​ជួប​គ្នា​ជា​ថ្មី​ឆាប់ៗ​នេះ​ក៏​សង្ឃឹម​ខ្ពស់​ទៀត​ដែរ​ អាច​ថា​ដោយ​សារ​បាន​ដឹង​ក្បាច់​ស្នៀត​ច្បាស់អស់ហើយ។​

ជើង​ខ្លាំង​ត្រកូល​ ម៉ន​ រូប​នេះ​បន្ថែម​ទៀត​ថា​ អ្វី​ដែល​ខ្លួន​ធ្លាប់​ធ្វើ​បាន​ល្អ​ជាមួយ​ ប៊ុនហ៊ីម​ នោះ​គឺ​ភាព​រហ័សរហួន​ជាង​ ដូច្នេះ​ដៃគូ​វ៉ៃ​មិន​សូវ​ត្រូវ​ យ៉ាងណា​មិញ​ក៏​មិនធ្វេស​ប្រហែស​នោះទេ ទោះ​ធ្លាប់​ឈ្នះ​ច្រើន​ក៏​ដោយ​ដាច់ខាត​ត្រូវ​តែ​បង្កើន​ការ​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ដដែល។​

គួន ប៊ុនហ៊ីម​(ខៀវ)

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ TV5​ បាន​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​២-៣​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ​ដោយ​ ម៉ន​ សាម៉េត​ ប៉ះ​ គួន​ ប៊ុនហ៊ីម​ រី​ឯ​ ធន់​ អៀងឡៃ​ ប៉ះ​ បឺត​ សង្ឃឹម​ អ្នក​ឈ្នះ​នឹង​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕​

អត្ថបទ៖ នួន ស៊ីណា​