ហេតុការណ៍ផ្ទុះ​រឿង​ពេញ​ក្លឹប​របស់ Seungri ខាង​ផលិតកម្ម YG មិន​លូកដៃដាច់ខាត

  • 2019-01-30 08:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ក្នុង​ក្លឹប​កម្សាន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​ Seungri សមាជិក​ក្រុម BIGBANG បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​ពេញ​បណ្ដាញ​សង្គម​នា​ប៉ុន្មាន​ថ្ងៃ​នេះ​ បន្ទាប់​ពី​ស្ត្រី​ម្នាក់​ជួប​រឿង​ពាក់ព័ន្ធ​នឹង​អាស្រូវ​ផ្លូវភេទ។

Seungri

រឿង​ហេតុ​នេះ​បាន​ផ្ទុះ​ឡើង​ នៅពេល​​បុរស​ម្នាក់​ព្យាយាម​ជួយ​នារី​ម្នាក់​នោះ​ ពី​ការ​ធ្វើ​បាប​ពី​សន្តិសុខ​ម្នាក់។ បុរស​ម្នាក់​នោះ​បាន​និយាយ​ថា​ ពេល​ប៉ូលីស​ទៅ​ដល់​ទីតាំង​កើត​ហេតុ​ ស្រាប់​តែ​ពួកគេ​ចាប់​ខ្លួន​លោក​ភ្លាម​ និង​ចោទ​ថា​លោក​ជា​ជនដៃ​ដល់ ហើយ​ថែម​ទាំង​វាយ​ដំលោកទៀត។ ប្រការ​បែប​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ងឿង​ឆ្ងល់​ទង្វើ​នោះ​ជា​ខ្លាំង និង​លើក​មតិ​ស្រដៀងៗ​គ្នា​ថា​ ក្រុម​ប៉ូលីស​ប្រហែល​ជា​បាន​ទទួល​សំណូក​ពី​ក្លឹប​កើត​ហេតុ Bunning Sun (ក្លឹប​របស់​ Seungri)។

ទាក់ទង​នឹង​ករណី​នេះ​ ខាង​ក្លឹប​កម្សាន្ត​នេះ​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ ដោយ​សុំទោស​ចំៗ និង​ព្យាយាម​ការពារ​មិន​ឲ្យ​មាន​រឿង​រ៉ាវ​មិនល្អ​បែប​នេះកើត​ឡើង​នៅពេល​ខាង​មុខ​ទេ។ យ៉ាង​ណា​ក្ដី​បើ​ទោះ​បី​វា​ជាក្លឹប​របស់​ Seungri ប៉ុន្តែ​ពេល​កើត​ហេតុ​នោះ​ តារា​ប្រុស​រូបនេះ​មិនបាន​នៅ​ក្លឹប​ទេ។

ងាក​មក​ផលិត​កម្ម YG វិញ​ មិន​បាន​ចេញ​មុខ​បកស្រាយ​ ឬ​លូក​ដៃ​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​នេះ​ឡើយ។ នៅ​ពេល​មាន​ការ​ចោទ​សួរ​ទាក់ទង​នឹង​រឿង​នេះ​ ខាង​តំណាង​ផលិតកម្ម​ម្នាក់ បាន​និយាយ​ខ្លីថា​ ខាង​ផលិតកម្ម​ មិន​មែន​ជា​អ្នក​ដែល​ត្រូវ​ចេញ​សេចក្ដី​ប្រកាស​ឡើយ៕​

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម