Samsung កំពុង​គិត​គូរ​ចេញ​អាវ​ឆ្លាតវៃ​ អាច​វិភាគ​ជម្ងឺ​បាន​

  • 2019-01-31 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung គិតគូរ​អភិវឌ្ឍន៍​អាវ​ឆ្លាតវៃ​ថ្មី បំពាក់ Sensor អាច​វិភាគ​ជម្ងឺ​ជាច្រើន ​តាមរយៈ​ស្មាតហ្វូន​។ បច្ចេកវិទ្យា​នេះ​ប្រើ Sensor ពិនិត្យ​មុខងារ​សួត ដោយ​សម្គាល់​សំឡេង​ពី​សរីរាង្គ និង​ផ្តល់​រោគ​វិនិច្ឆ័យ បូល​រួម​ទាំង​សេចក្តី​ណែនាំ​។ នេះ​បើ​តាម​របាយការណ៍​ពី LetsGoDigital។ 

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េ​នេះ មាន​ប្រព័ន្ធ​អាច​វិភាគ​លើ​ជម្ងឺ​ផ្លូវ​ដង្ហើម, រលាក​សួត​, រលាក​ទង​សួត និង​ហឺត​។ ប្រព័ន្ធ​នេះ​ប្រើ​ប្រវត្តិ​សុខភាព​របស់​អ្នក រួម​ទាំង​ទិន្នន័យ​រាងកាយ (Body Mass Index) ចូល​ទៅ​កាន់​គណនី​។ នេះ​បើ​តាម​ប៉ាតង់​មួយ​បាន​ចេញ​ជាមួយ WIPO (World Intellectual Property Organization។ ក្នុង​ការ​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ ព័ត៌មាន​អាយុ ភេទ ទម្ងន់ កម្ពស់ រួម​ទាំង​ប្រវត្តិ​ពិនិត្យ​សុខភាព ក៏​ត្រូវ​បញ្ចូល​ក្នុង​គណនី​ផង​ដែរ​។ 

Sensor ភ្ជាប់​ទៅ​កាន់​ស្មាតហ្វូន បែប​នេះ​អ្នក​អាច​អាន​លទ្ធផល​វិភាគ​ជម្ងឺ​ពី​ស្មាតហ្វូន​បាន​ងាយស្រួល​។

Sensor ទាំងនេះ​អាច​បញ្ចូល​ប្រើ​លើ​សម្លៀកបំពាក់​ច្រើន​ប្រភេទ​។ មុខងារ​នេះ​ល្អ ចំពោះ​ការ​ប្រើប្រាស់​ទូទៅ ជាពិសេស​កីឡាករ​បាល់​ទាត់ អាច​តាមដាន​មុខងារ​សួត​ភ្លាមៗ​ងាយស្រួល​ជួយ​សង្គ្រោះ ពេល​ប្រកួត​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ប៊ុនធឿន