វិស្វករ Google ប្រែ​ក្លាយ​នាឡិកា​ប្រើ Wear OS ជា Mouse បាន

  • 2019-01-31 03:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wear OS ឬ​ពី​មុន​ហៅថា Android Wear ជា​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ពិសេស​មួយ ផ្ដោត​សំខាន់​លើ​នាឡិកា និង​ឧបករណ៍​មួយ​ចំនួន​ទៀត។ 

ថ្មីៗនេះ វិស្វករ Google បាន​ចេញ​កម្មវិធី​មួយ​ហៅថា WearMouse ដែល​អាច​ឲ្យ​អ្នក​បញ្ជា​លើ Desktop ដើរ​តួ​ជា Mouse ដោយ​ការ​ប្រើ​កាយវិការ​ដៃ​។ 

មាន​ការ​រិះគន់​ច្រើន​ដែរ ទាក់ទង​នឹង​រូបរាង​ប្រព័ន្ធ និង​ថាមពល​ថ្ម​។ Google បាន​បន្ត​ពង្រឹង​ការ​ប្រើប្រាស់​ថាមពល​ថ្ម​ឲ្យ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ការ​ពិត​ប្រព័ន្ធ​នេះ​ហាក់​ធំ​ពេក​សម្រាប់​នាឡិកា​។​ ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​ ទំនង​ចង់​ឲ្យ​ប្រព័ន្ធ​ដំណើរការ​ស្របគ្នា​ពេញលេញ​ជាមួយ Ecosystem Android។

កម្មវិធី WearMouse នេះ​អាច​ប្រើ​បាន​លើ Windows, macOS, Linux, Chrome OS និង Android។ ពេល​ភ្ជាប់​កម្មវិធី​ទៅ​នឹង​ឧបករណ៍ អាច​ប្រើ​មុខងារ​មួយ​ចំនួន ដូចជា​ប្រើ​ចង្អុល​ចំណុច​ណា​មួយ​ពេល​ធ្វើ​បទ​បង្ហាញ គ្រប់គ្រង​តន្ត្រី ឬ​លេង​ហ្គេម​កាត់​ផ្លែឈើ ប្រើ​ដៃ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ xda-developers   ប្រែ​សម្រួល៖ ប៊ុនធឿន