ថៃប្រកាសបិទទ្វារសាលារៀនពេញមួយសប្ដាហ៍ ក្រោយអ័ព្ទនិងធូលីពុលវាយប្រហារទីក្រុង

  • 2019-01-31 01:46:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ​ថៃ បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​សាលា​រៀន​ទាំង​អស់​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ជុំ​វិញ​មួយ​ចំនួន​ទៀត​បិទ​ទ្វារ​សម្រាប់​ថ្ងៃ​ដែល​សេសសល់​ក្នុង​សប្ដាហ៍​នេះ ដោយ​ព្រួយ​បារម្ភ​ពី​គ្រោះ​ថ្នាក់​នៃ​ការ​បំពុលខ្យល់។

យោង​តាម​ការ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​គ្រប់គ្រង​ការ​បំពុល​ឲ្យ​ដឹង​ថា គុណភាព​ខ្យល់​ក្នុង​ទីក្រុង​បាងកក បាន​ធ្លាក់​ចុះ​ខ្លាំង​ដល់​កម្រិត​គ្រោះថ្នាក់​ដោយ​មាន​កម្ទេច​ធូលី​ជា​ច្រើន​ដែល​គេ​ស្គាល់​ឈ្មោះ​ថា PM2.5 នៅ​តំបន់​ចំនួន ៤១​ជុំវិញ​ទីក្រុង។ ចំណែក​ឯ​អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ដឹង​ដែរ​ថា PM2.5 គឺ​ជា​ភាគ​ល្អិត​នៃ​ធូលី​ដែល​មាន​ទំហំ​តូច​ជាង ២,៥​មីក្រូម៉ែត្រ ហើយ​ត្រូវ​ចាត់​ទុក​ថា​មាន​គ្រោះ​ថ្នាក់​បំផុត​ដោយ​សារ​ទំហំ​ដ៏​តូច​របស់​វា​អាច​ចូល​ជ្រៅ​ទៅ​ក្នុង​សួត និង​ប៉ះពាល់​សរីរាង្គ​ផ្សេង​ទៀត។

គួរ​បញ្ជាក់​ថា ការ​ប្រកាស​ឲ្យ​បិទ​សាលារៀន​នេះ ត្រូវ​ធ្វើ​ឡើង​ក្រោយ​មាន​ការ​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-o-cha ដើម្បី​ការ​ពារ​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​នៃ​ការ​បំពុល ហើយ​លោក​ជឿ​ថា​វា​នឹង​កាត់​បន្ថយ​ការ​ប្រើប្រាស់​យាន​ជំនិះ​តាម​ដង​ផ្លូវ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន