Chelsea ធ្លាក់​ពី​តំណែង Top4 ក្រោយ​ចាញ់ Bournemouth ទក់​សាច់​

  • 2019-01-31 01:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​លោក Maurizio Sarri បាន​ជ្រុះ​ចេញ​ពី​តំណែង​ក្រុម​កំពូល​ទាំង​៤​នៅ Premier League  ហើយ បន្ទាប់​ពី​ធ្វើ​មិន​បាន​ល្អ​ប្រកួត​ចាញ់ Bournemouth ៤-០។

៤​គ្រាប់​របស់​ម្ចាស់​ផ្ទះ Bournemouth ធ្វើ​បាន​ដោយ​កីឡាករ Joshua King ២​គ្រាប់​ម្នាក់​ឯង David Brooks និង Charlie Daniels ទាត់​ចូល​បាន​ម្នាក់​មួយ​គ្រាប់​។ ចំណែក​ឯ Chelsea​ ត្បិត​តែ​​មាន​ស្ថិតិ​ទាត់​ចំ​ទី​៧​បាល់​មែន តែ​រក​មិន​បាន​មួយ​គ្រាប់​សោះ។

បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ Arsenal ឆក​បាន​ឱកាស​ឡើង​ទៅ​លេខ​៤ បន្ទាប់​ពី​ឈ្នះ Cardiff City កាល​ពី​ម្សិលមិញ។ សម្រាប់ Chelsea វិញ​ធ្លាក់​ទៅ​លេខ​៥​ដាច់​ក្រុម​លេខ​៦ Manchester Unitd តែ​២​ពិន្ទុ​ប៉ុណ្ណោះ។ នេះ​គឺ​ជា​ការ​ចាញ់​លើក​ទី​៥​ក្នុង​រដូវ​កាល​នេះ​សម្រាប់ Chelsea៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម