Arsenal យក​បាន Denis Suarez ពី Barca​ ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង

  • 2019-01-31 02:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Arsenal បាន​ចុះ​កិច្ចសន្យា​ខ្ចី​ជើង​ខ្សែ​បម្រើ Denis Suarez ពី​ក្លឹប Barcelona រហូត​ដល់​ចប់​រដូវ​កាល​នេះ។

មុន​នឹង​មក​ដល់​ទឹក​ដី​ប្រទេស​អង់គ្លេស Barcelona បាន​ពង្រីក​កុងត្រា​ថ្មី​ឲ្យ Denis ដល់​ខែ​មិថុនា ឆ្នាំ​ ២០២១។ យ៉ាង​នេះ​ក្ដី​ ក្នុង​កិច្ចសន្យា​ខ្ចី​ជើង​នេះ Arsenal ក៏​​បាន​និយាយ​ពី​លក្ខខណ្ឌ​ទិញ​ផ្ដាច់​នៅ​រដូវ​ក្ដៅ​ខាង​មុខ​ផង​ដែរ។

កីឡាករ​អេស្ប៉ាញ​រូប​នេះ​លេង​បាន​៧១​ប្រកួត​ឲ្យ​ Barcelona ចាប់​តាំង​ពី​ពី​ចូល​រួម​កាល​ពី​​ឆ្នាំ​២០១៣ ប៉ុន្តែ​លេង​បាន​តែ​៨​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ។ ពី​អតីត​កាលDenis Suarez ក៏​ធ្លាប់​លេង​ក្រោម​ការ​ដឹក​នាំ​របស់​ Unai Emery ពេល​ដែល​លោក​​កាន់​នៅ​ក្លឹប Sevilla ហើយ Suarez ជា​កីឡាករ​ខ្ចី​ជើង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម