អ្នក​គាំទ្រ​ Chelsea មិន​យល់​ ហេតុ​អ្វី Sarri ដក Higuain ដាក់ Giroud

  • 2019-01-31 03:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Chelsea លោក Maurizio Sarri ត្រូវ​គាំទ្រ​ស្រែក​ថា​ឲ្យ បន្ទាប់​លោក​បាន​ដក​ខ្សែ​ប្រយុទ្ធ  Gonzalo Higuain ក្នុង​ជំនួប​ចាញ់ Bournemouth ៤-០។

Higuain បាន​ធ្វើ​ការ​បង្ហាញ​ខ្លួន​ដំបូង​នៅ Premier League ក្រោយ​បំពេញ​ការ​ខ្ចី​ជើង​​ផ្លាស់​ពី​ក្លឹប Juventus កាល​ពី​សប្ដាហ៍មុន។ ប៉ុន្តែ​គេ​ត្រូវ​បាន​លោក Sarri ដក​ចេញ​នាទី​៦៥ អំឡុង​ពេល Bournemouth កំពុង​នាំ​មុខ Chelsea ២-០។

Olivier Giroud បាន​ចូល​មក​ជំនួស​កន្លែង Higuain ដោយ​សារ​សម្រេច​ចិត្ត​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខឹងសម្បា​ជា​ខ្លាំង។ ការ​ប្រកួត​កាល​ពី​យប់​មិញ Chelsea មាន​ឱកាស​ដាក់​សម្ពាធ​ជា​ច្រើនលើក​​លើ​ក្រុម​ម្ចាស់​ផ្ទះ តែ​ Bournemouth ឆ្លៀត​ឱកាស​វាយ​បក​បាន​ដល់​ទៅ​៤​គ្រាប់។ ស្ថានភាព​កំពុង​តែ​យ៉ាប់ អ្នក​គាំទ្រ​គិត​ថា គួរ​តែ​បន្ថែម​ការ​ប្រយុទ្ធ ល្អ​ជាង​​លេង​ទម្រង់​ដដែល៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម