មានរឿងអី? ក្រោយសង្គ្រាមរ៉េប! G-Devith-ប្រុសឡា និងតារាច្រើនទៀតលើកទ័ព ប្តូរ Profile

  • 2019-01-31 04:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្គ្រាមពាក្យសម្ដីបង្កប់ន័យឌឺដងតាមចង្វាក់ភ្លេងរវាងក្រុមតារារ៉េបខ្មែរ បានផ្ទុះឡើងម្ដងទៀតហើយនៅដើមឆ្នាំថ្មីនេះតែម្ដង។ ស្របពេលសង្គ្រាមកំពុងក្ដៅឡើង សង្កេតឃើញ G-Devith និងប្រុសឡា ដែលជាភាគីម្ខាង រួមជាមួយតារាចម្រៀង Original Song និង Page របស់តារា Facebook ល្បីៗមួយចំនួន បានប្តូរ Profile របស់ខ្លួនទៅជាពណ៌បៃតងមួយចំហៀង។ សកម្មភាពនេះ បានធ្វើឲ្យអ្នកគាំទ្រឆ្ងល់ថា តើប្រមូលផ្ដុំនេះគឺជាអ្វី?

ជាមួយគ្នានេះ ក៏មានការលេចឮផងដែរថា សកម្មភាពលើកគ្នាប្ដូរ Profile គឺជាគម្រោងថ្មីរបស់ក្រុមហ៊ុន Smart ហេតុផលនេះ ដោយ​ក្នុង​នោះក៏ឃើញមានតារាឯករាជ្យផ្សេងទៀតដូចជា ប្រុសឡា អេដា ចិត្ត កញ្ចនា ក្រុម SWSB ស៊ូលី ផេង អ៊ួង សូរិយា P-Sand ចេស្ដា Fulet មាន សូនីតា ម៉ានិត Jimmy Kiss រុន ស៊ីរ៉ា Sam Rocker និង ក្រុម KlapyaHandz ប្តូររូបនេះដូចគ្នា ដែលនេះជាហេតុផល​តែ​មួយគត់បានធ្វើ​ឱ្យ​អ្នកគាំទ្រ​គិត​ថា G-Devith និងមានសកម្មភាពពិសេសជាច្រើន​ជាមួយ Smart ក្រោយសម្រាកពីផលិតកម្មចាស់អស់មួយរយៈ។

ជុំវិញចម្ងល់ខាងលើនេះ ភាគីខាង​ Smart និងលោក ងួន ចាន់ដេវីត សុំរក្សាសិទ្ធិមិនទាន់បកស្រាយ ដោយលើកហេតុផលថា គ្រប់គ្នានឹងបាន Surprise នៅប៉ុន្មានថ្ងៃខាងមុខ៕

អត្ថបទ៖ ថា ម៉ាលីដា