ចាញ់​ផ្ទួន​ៗ​ពេក​ Spurs បាត់​អ្នក​គាំទ្រ​ជាង​ពាក់​កណ្ដាល​​ប្រកួត​យប់​មិញ​

  • 2019-01-31 09:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៤​ដោយ​បាន​វាយ​បក​យក​ឈ្នះ​ Watford ពី​ចាញ់​​១-០ មក​ឈ្នះ​ ២​ទល់​នឹង​១។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​មាន់​ខ្នាយ​មាស​ឈរ​លេខ​៣​ក៏​ពិត​មែន​ប៉ុន្តែ​តាម​ពី​ក្រោយ​លេខ​២​ Manchester City តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ និង​តាម​ក្រុម​កំពូល​តារាង​ Liverpool ៧​ពិន្ទុ។​ យ៉ាង​ណា​បរាជ័យ​ផ្ទួន​ៗ​ធ្លាក់​ចេញ​ពី​ League Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ធ្លាក់​ FA Cup ត្រឹម​ជុំ​ទី​៥​មិន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​នោះ​ទេ។​

ប្រកួត​យប់​មិញ​នេះ​ Spurs បាន​បាត់​អ្នក​គាំទ្រ​ជា​ច្រើន​ទោះ​ការ​ប្រកួត​ធ្វើ​នៅ​ក្នុង​ទឹកដី​ក៏​ដោយ។​ កីឡដ្ឋាន​ Wembley ដែល​អាច​ផ្ទុក​បាន​៩​ម៉ឺន​នាក់​ មាន​អ្នក​គាំទ្រ​ចូល​មើល​តែ​ ២​ម៉ឺន​៩ពាន់​នាក់​ប៉ុណ្ណោះ។​

គួរ​បញ្ជាក់​ថា​ Wembley ជា​ទឹកដី​បណ្ដោះអាសន្ន​របស់​ពួកគេ​ ​ជាក់​ស្ដែង​ក្រុម​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង​ឡុង​មួយ​នេះ​នឹង​ប្ដូរ​ទៅ​លេង​នៅ​កីឡដ្ឋាន​ White Hart Lane ថ្មី​ដែល​ទើប​សាងសង់​រួច​ក្នុង​ពេល​ឆាប់ៗ៕

អត្ថបទ៖ វីរ័ត្ន