អ្នក​ប៉ោយប៉ែត​ត្រៀម​ខ្លួន​ Tiger Street Football Festival 2019 និង​ការ​ប្រគំតន្ត្រី​ដ៏​ធំ​មក​ដល់​ហើយ

  • 2019-02-01 03:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 37

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​​ប្រកួត​បាល់ទាត់​ដ៏​ធំ​​​​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​ហ៊ុន​​ស្រាបៀរ​ Tiger ​មាន​ឈ្មោះ​ថា Tiger Street Football Festival 2019 និង​ការ​ប្រគំតន្ត្រី​ដ៏​អស្ចារ្យ​បាន​រំកិល​ខ្លួន​មក​ដល់​​ក្រុង​ប៉ោយប៉ែត​ហើយ ដែល​​មាន​រយៈ​ពេល​ចំនួន​២​ថ្ងៃ​​គឺ​ថ្ងៃ​ទី​២-៣ ​ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

សកម្មភាព​ប្រកួត​នៅ​ក្រុង​បាត់ដំបង

ការ​ចាប់​គូ​សន្និសីទ​កាសែត​ Tiger Street Football Festival 2019 ​មណ្ឌល​ទី​៥​នេះ​ នឹង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​​១ ខែ​កុម្ភៈ​ ឆ្នាំ២០១៩ ចន្លោះ​ពី​ម៉ោង ២ ដល់ ៤ ល្ងាច។ ​មណ្ឌល​ប៉ោយប៉ែត​នេះ​ត្រូវ​បាន​កំណត់​ក្រុម​ចូល​រួម​ចំនួន​៥៥ ក្រុម និង​ចម្រាញ់​យក ៦ ក្រុម​ខ្លាំង​ឡើង​ទៅ​​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​។ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ការ​ប្រកួត​នេះ​ នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ Page ផ្លូវ​ការ​របស់​ Tiger Beer ។

​សម្រាប់​ការ​ប្រគំតន្ត្រី​​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​គឺ​​ថ្ងៃ​ទី​២ កុម្ភៈ​ មាន​អ្នកនាង​ ពេជ្រ សោភា លោក ឆន​​ សុវណ្ណារាជ កញ្ញា ឈិន ម៉ានិច្ច ​លោក នីកូ និង​កញ្ញា ​ប៉ាច គីមមួយ។ ចំណែក​ថ្ងៃ​ទី​២ ការ​ប្រគំតន្ត្រី​ថ្ងៃ​​៣ ខែ​កុម្ភៈ មាន​ ខេមរៈ​ សេរីមន្ត (អាចប្រែប្រួល)​ កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា ទេព បូព្រឹក្ស​ ​លោក ដួង វីរៈសិទ្ធ និង​កញ្ញា រ៉េត ស៊ូហ្សាណា ។ ​​ការ​ប្រគំតន្ត្រី​ថ្ងៃ​ទី៣ កុម្ភៈ នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ រស្មី ហង្សមាស ​ផង​ដែរ​។

សកម្មភាព​ប្រគំតន្រ្តី​នៅ​បាត់ដំបង

​ប្រាក់​រង្វាន់មណ្ឌល​ក្រុង​ប៉ោយប៉ែត​មាន

  • ក្រុម​លេខ​១៖ ១ ០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៧០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៣៥០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ១៥០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​​ប៉ោយប៉ែត​មាន​៖​​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​​​​

​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​