ប៉ាប៉ា YG ចេញ​សារសុំទោស ទាក់ទង​នឹង​ករណី​ផ្ទុះហិង្សាក្នុងក្លឹបរបស់ Seungri

  • 2019-02-01 03:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ស្ថាបនិក​ផលិតកម្ម​ YG លោក​ Yang Hyun Suk បាន​បញ្ចេញ​សារ​មួយ​ហើយ​ទាក់ទង​នឹង​ករណី​ដែល​បាន​កើត​ឡើង​ទាក់ទង​នឹង​ក្លឹប​របស់​ Seungri។

ដូច​ប្រិយមិត្ត​មួយ​ចំនួន​ជ្រាប​ស្រាប់​ថា​ ក្លឹប​របស់​ Seungri មាន​ឈ្មោះ​ថា​ Burning Club បាន​ផ្ទុះ​រឿង​រ៉ាវ​ជ្រួលច្របល់​ថា​មាន​ករណី​បៀតបៀន​ផ្លូវភេទ​ និង​ហិង្សា បង្ក​ឡើង​ដោយ​បុគ្គលិក​ក្នុង​ក្លឹប​ ហើយ​ក្រុម​រក្សា​សន្តិសុខ​ក៏​បាន​ទាក់ទង​ទៅ​ Seungri ដែល​ជា​ម្ចាស់​ក្លឹប​មក​ដោះស្រាយ​រឿង​នេះ។

ក្រោយ​ហេតុការណ៍​នេះ​ មហាជន​មាន​ការ​ងឿង​ឆ្ងល់​ហេតុ​អ្វី​ ផលិតកម្ម YG ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ Seungri ស្ងាត់​មិនមាន​យោបល់​អ្វី​សោះ​ទាក់​ទង​នឹង​បញ្ហា​នេះ? យ៉ាង​ណា​ក្ដី​នៅពេល​នេះ​ លោក​ Yang Hyun Suk បាន​ចេញ​សារ​ទាក់ទង​នឹង​ករណី​ដែល​បាន​កើត​ឡើង​នោះ។

ក្នុង​សារ​នោះ​ដែរ ប៉ាប៉ា YG ក៏​បាន​ថ្លែង​សុំទោស​ដែរ ដែល​ចេញ​មុខ​យឺត​ពេលបន្តិច ប៉ុន្តែ​លោក​ក៏​កំពុង​រង់​ចាំ​ស្ដាប់​ដំណឹង​បន្ថែម​ពី Seungri ដែរ។ ក្នុង​សារ​បាន​សរសេរ​ថា៖

“មនុស្ស​ម្នាក់​គត់​ដែល​ខ្ញុំ​អាច​សួរ​បាន​គឺ Seungri ហើយ​ខ្ញុំ​បាន​ដឹង​ថា​នៅ​ថ្ងៃនោះ​ Seungri បាន​នៅ​កន្លែង​កើត​ហេតុ​រហូត​ដល់​ម៉ោង​៣ទៀបភ្លឺ ថ្ងៃទី​ ២៤ ខែវិច្ឆិកា ហើយ​រឿង​ហេតុ​កើត​ឡើង​ម៉ោង​ ៦ភ្លឺ​ទៅ​ហើយ”

បន្ថែម​ពី​លើ​នេះ​ ស្ថាបនិក​ YG រូបនេះ​នៅ​បញ្ជាក់​ដែរ​ថា​ Seungri លែង​ធ្វើ​ជា​នាយកប្រតិបត្តិ​របស់​ក្លឹប Burning Sun ហើយ​ ប៉ុន្តែ​មិនមែន​ដោយសារ​មាន​រឿង​នោះ​ ទើប​ Seungri សម្រេច​លាឈប់ទេ។ មូលេហតុ​ពិត​ក៏​ដោយសារ​ លោក​ត្រូវ​ទៅ​បំពេញ​តួ​នាទី​ជា​ទាហាន​បម្រើ​ជាតិ​ក្នុង​ពេល​ឆាប់ៗ អាច​ចា​ខែមីនា ឬ​ខែ​មេសា។

មួយ​វិញ​ទៀត​ លោក​ Yang ក៏​បាន​នាំ​ពាក្យ​សុំទោស​របស់​ Seungri ជូន​អ្នកគ្រប់គ្នា​ដែរ​ និង​បញ្ជាក់​ថា​ Seungri ក៏​ចង់​ជម្រាប​ព័ត៌មាន​នៃ​ការ​លាលែង​តំណែង​របស់​ខ្លួន​ដែរ ប៉ុន្តែ​លោក​ Yang ប្រាប់​ថា​ឲ្យ​រង់​ចាំពេល​វេលា​សមរម្យ​សិន៕

ប្រភព៖ sbs   ប្រែ​សម្រួល៖ យី សុធារី