មកមើលទិដ្ឋភាពពិព័រណ៍ថៃធំបំផុតប្រចាំឆ្នាំមានទំនិញសព្វមុខ សម្ពោធម្សិលមិញនៅកោះពេជ្យ

  • 2019-02-01 03:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​លក់​ទំនិញ​គុណភាព​ល្អ ក្នុង​តម្លៃ​សមរម្យ​របស់​ថៃ​នៅកម្ពុជា «ថៃ ថប ថែន ប្រេន ២០១៩» ដែល​រៀប​ចំ​ឡើង​ដោយ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ដោយ​ផ្ទាល់​ បាន​បើក​សម្ពោធ​ផ្លូវការ​ហើយ​កាល​ពី​ល្ងាច​ម្សិល​មិញ នៅ​សាលពិព័រណ៍​កោះពេជ្យ ក្រោយ​វត្ថមាន​ប្រតិភូស្ថាន​ទូត​ថៃ​ប្រចាំ​កម្ពុជា​ និង​តំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា។

« ពិព័រណ៍​នេះ​នឹង​ជ្រើសរើស​យក​ទំនិញ​គុណភាព​ខ្ពស់ថៃ​ជា​ច្រើនមុខ​ មក​ដាក់​បង្ហាញ​ លក់ និង​រក​តំណាង​ចែក​ចាយ​នៅ​កម្ពុជា។​ ឱកាស​នេះ​អតិថិជន​ខ្មែរ​នឹង​អាច​រីករាយ​ទិញ​ទំនិញ​ជាច្រើន​មុខ​ក្នុង​តម្លៃ​សមរម្យ​ផង​ដែរ»។ នេះ​បើ​តាម​ការ​លើក​លោក​ ជីរ៉ាវុឍ សុវណ្ណាអាត អគ្គ​ទី​ប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯអគ្គរាជ​ទូត​នៅ​កម្ពុជា។

ការ​រៀប​ចំ​ពិព័រណ៍​លើក​នេះ មាន​ក្រុមហ៊ុន​ចូល​រួម​ទាំងអស់​ចំនួន​ ២១៦ ក្រុមហ៊ុន​ មាន​ស្តង់​សរុប​ចំនួន ២៨២ ស្តង់​ ក្នុង​នោះ​មាន ៖ អាហារ និង ភេសជ្ជៈ​ - សំលៀកបំពាក់ និង វាយនភណ្ឌ – សម្ភារ​សំណង់​ - គ្រឿង​សំអាង និង​ទំនិញ​សុខភាព សម្ផស្ស​ - សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ និង សម្ភារ​ផ្ទះបាយ​ - វត្ថុ​អនុស្សាវរីយ៍ និង តុបតែង​ផ្ទះ​ - សម្ភារ​ធ្វើ​ពី​ស្បែក និង ស្បែកជើង​ - សម្ភារ​អគ្គិសនី និង អេឡិចត្រូនិក​ - គ្រឿង​បន្លាស់​រថយន្ត និង​ម៉ូតូ​ - សម្ភារ​តុប​តែង​ផ្ទះ​ - ទំនិញ OTOP របស់​ប្រទេស​ថៃ​ និង ទំនិញ​ផ្សេងៗ ជាច្រើន​ទៀត។

ក្រៅ​ពី​ការ​ដើរ​មើល​ទំនិញ​ជាច្រើន​មុខ​សប្បាយៗហើយ ​បងប្អូន​ក៏​អាច​រីករាយ​នឹង​ប្រគំ​តន្ត្រី​ដ៏​ធំ​ដែល​មាន​តារា​ចម្រៀង និង​តារា​កំប្លែង​ល្បី​ៗ សម្ដែង​ជូន​ទស្សនា នា​ពេល​យប់​រៀង​រាល់​ថ្ងៃ ចាប់ពី​ម៉ោង ៧ យប់ ដល់​ម៉ោង ៩ យប់។

  • ទីតាំង ៖ មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​

  • កាលបរិច្ឆេទ ៖ ថ្ងៃព្រហស្បតិ៍ ​ទី៣១ មករា ដល់ ថ្ងៃអាទិត្យ ទី៣ កុម្ភៈ ២០១៩​

  • ពេលវេលា ៖ ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៩ យប់

អត្ថបទ៖ លីដា