ផ្ដាំទៅប្រុសៗ ស្រីៗចរិត៥យ៉ាងនេះ ឃើញស្អាតម៉េចក៏ដោយ កុំទាន់ឲ្យម៉ែចូលសួរ ប្រយ័ត្នទៅ

  • 2019-02-01 04:43:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ប្រុស​សឹង​គ្រប់​រូប ឲ្យ​តែ​ឃើញ​នារី​ណា​ស្អាត គឺ​អាច​បាក់​ចិត្ត​ស្រលាញ់​តាំង​ពី​ឃើញ​លើក​ដំបូង​បាត់​ទៅ​ហើយ។ ដូច្នេះ​ហើយ​ការ​ដែល​បង្កើត​ស្នេហា​លឿនៗ​ដូច​រន្ទះ​នេះ ក៏​ងាយ​នឹង​បែក​គ្នា​ដែរ​ ភាគ​ច្រើន​កើត​ចេញ​ពី​ការ​មិន​យល់​ចិត្ត​គ្នា។ គ្មាន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​ទេ​លោក តែ​បើ​ចំណុច​អាក្រក់​ច្រើន​ជាង​ចំណុច​ល្អ​ពេក ក៏​មិន​កើត​ដែរ។ ប្រុស​ៗ​រៀន​សម្គាល់​មើល បើ​នារី​ណា​មាន​ចរិត​៥​យ៉ាង​ដូច​ខាង​ក្រោម​នេះ សូម​គិត​ឲ្យ​ច្បាស់​សិន មុន​យក​នាង​ធ្វើ​ជា​គូ។

១. ឆើត​ឆាយ​ស៊ីវិល័យ​តែរឿង​ការងារ​ក្នុង​ការងារ​ក្រៅ​សូន្យ

ធម្មជាតិ​មនុស្ស​ស្រី គឺ​ចូលចិត្ត​តែង​ខ្លួន​ស្អាតៗ ខ្ញង់ៗ គឺ​ជា​រឿង​ធម្មតា សំខាន់​ឲ្យ​តែ​ចរិត​ល្អ។ តែ​ស្រី​ខ្លះ​តែង​ខ្លួន​ឲ្យ​ខ្ញង់ៗ តែ​បើ​រឿង​រៀន​សូត្រ ការងារ​ផ្ទះ ការងារ​រក​ប្រាក់​ចំណូល អត់​ចេះ​អី​សោះ ក៏​ពិបាក​ដែរ។ រឿង​សម្រស់​សំខាន់​ហើយ តែ​បើ​ស្អាត​តែ​រូប គ្មាន​ជួយ​អី​បាន​សួរ​ថា​យក​ប្រពន្ធ​មក​ទុក​ដាក់​លើ​ហឹង​ឬ​ក៏​យ៉ាង​ម៉េច? ប្រពន្ធ​ ក៏​ជា​ចំណែក​មួយ​ជួយ​ឲ្យ​គ្រួសារ​រីកចម្រើន​ដែរ។

រូបតំណាង

**២. ចរិត​រើសអើង​ឆ្មើងឆ្មៃ**

ត្រង់​ចំណុច​នេះ​សំដៅ​ថា មនុស្ស​ស្រី​ម្នាក់​នោះ អាច​ស្រលាញ់​អ្នក​បាន តែ​គេ​មិន​អាច​រាប់​អាន អ្នក​នៅ​ជុំ​វិញ​ខ្លួន​អ្នក ដូចជា មិត្ត​ភក្ដិ​របស់​អ្នក បងប្អូន​របស់​អ្នក គ្រួសារ​របស់​អ្នក។ ប្រសិន​បើ​នាង​មិន​ចេះ​សម្រប​ខ្លួន ឆ្មើងឆ្មៃ មិន​ចូល​ចំណោម សួរ​ថា​រៀប​ការ​ហើយ អ្នក​ត្រូវ​នៅ​ជាមួយ​នាង​តែ​២​នាក់​ឬ​យ៉ាង​ណា? អ្នក​អាច​នឹង​លែង​មាន​ទំនាក់ទំនង​ជាមួយ​អ្នកណា សូម្បី​តែ​គ្រួសារ​របស់​អ្នក ប្រសិន​បើ​អ្នក​ព្រម​តាម​នាង។

៣.ចរិត​ក្មេង​ខ្ចី​ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត

ចំណែក​មនុស្ស​ស្រី​ប្រភេទ​នេះ​វិញ ជានិច្ចកាល​តែង​ធ្វើ​អ្វី​ទៅ​តាម​តែ​ការ​គិត​របស់​ខ្លួន ពេល​ខ្លះ​សូម្បី​ឪពុក​ម្ដាយ​នាង ក៏​ហាម​មិន​បាន​ផង។ ប្រសិន​បើ​អ្នក​ស្រលាញ់​នាង មិន​ខុស​អី​ពី​ចាប់​ក្ដាម​ដាក់​ចង្អេរ​នោះ​ទេ។ អ្នក​នឹង​ហត់​ចិត្ត ហត់​មាត់ ព្រោះ​តែ​នាង ព្រោះ​តែ​ចរិត​ក្មេង​ខ្ចី​របស់​នាង។

រូបតំណាង

៤. នៅ​ជា​បន្ទុក​របស់​ឪពុក​ម្ដាយ​នាង​នៅ​ឡើយ

នៅ​ត្រង់​ចំណុច​នេះ គឺ​សំដៅ​ដល់​ភាព​ចាស់​ទុំ និង​ភាព​ឯករាជ្យ​របស់​នាង ត្រូវ​សម្គាល់​មើល​ថា តើ​នាង​មាន​គោលដៅ​ជាក់​លាក់ សម្រាប់​ខ្លួន​នាង​ហើយ​ឬនៅ? នារី​ខ្លះ មួយ​ថ្ងៃ​ៗ​ឃើញ​តែ​ជួប​ជុំ​មិត្ត​ភក្ដិ តែង​ខ្លួន ដើរ​លេង តែ​គ្មាន​ជំនាញ​មួយ​ឲ្យ​ប្រាកដ​សោះ។ អ្នក​គួរ​សម្លឹង​នារី​ណា ដែល​នាង​តែង​តែ​គិតគូរ​ពី​អនាគត​របស់​នាង ជា​ជាង​គិត​តែ​ពី​រឿង​សប្បាយ​ធ្វើ​ឲ្យ​តែ​ឪពុក​ម្ដាយ​ហត់​មាត់។

៥. ចរិត​តួ​ឯក​គិត​ថា​គ្មាន​អ្នក​ណា​ស្មើ

នៅ​ក្នុង​គ្រួសារ នាង​តែង​ឲ្យ​អ្នក​គ្រប់​គ្នា ស្រប​តាម​នាង ទ្រ​នាង។ ចរិត​នៅ​ជាមួយ​មិត្ត​ភក្ដិ​ក្រអើត​ក្រទម​ដូច​មាន​តែ​នាង។ បើ​មាន​ស្នេហា​វិញ ក៏​ចូលចិត្ត​ឲ្យ​តែ​សង្សារ​លួង គិត​ថា​ខ្លួន​ឯង​ធ្វើ​អី​ក៏​ត្រូវ។ ដូច្នេះ​ហើយ បើ​រស់​នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ គឺ​កាន់​តែ​លំបាក ព្រោះ​អ្នក​អាច​នឹង​ឧស្សាហ៍​ឈ្លោះ​ជាមួយ​នាង បើ​អ្នក​ធ្វើ​អី​មិន​ស្រប​តាម​ចិត្ត​នាង​ចង់​បាន៕

​​ ​

អត្ថបទ៖ វឌ្ឍនៈ