ជប៉ុនខំជួសជុលស្ពានជ្រោយចង្វារទាំងយប់ទាំងថ្ងៃ គ្មានយកមួយរៀល ឥឡូវជិតបានឆ្លងវិញហើយ

  • 2019-02-01 06:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​កម្មករ​ជំនាញ​ជន​ជាតិ​ជប៉ុន និង​ខ្មែរ​ខិត​ខំ​ជួស​ជុល​ស្ពាន​ជ្រោយ​ចង្វារ​ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​សម្រាក ឥឡូវ​ដើមឆ្នាំ២០១៩​នេះ គម្រោងនេះសម្រេចបាន៩៣ ភាគរយ លឿន​ជាង​ការ​គ្រោង​ទុក​១៤​ភាគរយ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

រូបភាព៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា

ផ្អែក​លើកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលប្រទេសទាំងពីរ គម្រោងនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារ​ការអនុវត្ត​គម្រោង​នេះ​លឿន​ជាង​ការ​គ្រោងទុក ស្ពាន​នេះ​នឹង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​បណ្តោះ​អាសន្ន​នៅ​ពេល​បុណ្យ​ចូលឆ្នាំខ្មែរ​ខាង​មុខនេះ។

គម្រោង​ស្តា​ឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាជំនួយ​ ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។ គម្រោង​នេះ​បានចាប់ផ្តើម​ការជួសជុលសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Obayashi ជាក្រុម ហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និង ក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។

តាមប្រភពពីស្ថាតទូតជប៉ុនបានឲ្យដឹងទៀតថា ជប៉ុននឹងប្រើបច្ចេកវិទ្យាទំនើប ធ្វើការសម្អាត ក្រោយពីការជួសជុលរួចរាល់ ដោយមិនមានការបំពុលទៅដល់បរិស្ថានទៀតផង៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម