យប់​នេះ​ អ្នក​គាំទ្រ​ខ្មែរ​គាំទ្រ​ទាំង​ពីរ​ក្រុម​ វឌ្ឍនាកា ប៉ះ ក្រុមចន្ថាប៊ីន

  • 2019-02-01 07:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ Terengganu ដែល​ជា​ទ្រនំ​របស់​កីឡាករ​កម្ពុជា​ ធារី ចន្ថាប៊ីន​ បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​​ PKNS FC ដែល​ទ្រនំ​របស់​ក្លឹប​កីឡាករ​កម្ពុជា​ ចាន់ វឌ្ឍនាកា​ ក្នុង​យុទ្ធនាការណ៍​បើក​ឆាក​លីគ​បាល់ទាត់​កំពូល​ម៉ាឡេស៊ី។

ធារី ចន្ថាប៊ីន (កណ្តាល) (រូបថត៖ Terengganu)

ការ​ប្រកួត​​​វេលា​ម៉ោង​៨​យប់​នៅ​ម៉ាឡេស៊ី​ (ប្រហែល​ជា​ម៉ោង​៧​យប់​នៅ​កម្ពុជា)​​​នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​គាំទ្រ​កម្ពុជា​ដែល​ស្រលាញ់​ពេញ​ចិត្ត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទាំង​ពីរ​នាក់​ដែល​ប្រកប​អាជីព​នៅ​លីគ​ម៉ាឡេស៊ី។ ធារី ចន្ថាប៊ីន លេង​ក្លឹប​​ Terengganu គិត​ទាំង​ឆ្នាំ​២០១៩​នេះ​ពីរ​រដូវ​កាល​ហើយ​ បន្ទាប់​ពី​លេង​បាន​ពេញ​មួយ​រដូវ​កាល​កាល​ពី​ឆ្នាំ​២០១៨។

ចាន់ វឌ្ឍនាកា (រូបថត៖ PKNS FC)

ចំណែក​ ចាន់ វឌ្ឍនាកា​វិញ​វិល​​ចូល​លីគ​កំពូល​ម៉ាឡេស៊ី​ជា​លើក​ទី​ពីរ​ជា​មួយ​​ក្រុម​​ PKNS FC ដែល​ជា​ទ្រនំ​ថ្មី​ បន្ទាប់​ពី​កាល​ពី​ឆ្នាំ​២០១៨​លេង​​ឲ្យ​ក្លឹប​ Pahang FA បាន​ចប់​ជើង​ទី​១ ក៏​ត្រូវ​បាន​ក្លឹប​បញ្ចប់​កុងត្រា។ លើក​​ទី​ពីរ​នេះ​ឃើញ​ថា កីឡាករ​កម្ពុជា​រូប​នេះ​ទទួល​បាន​ការ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ខ្លាំង​ពី​ក្លឹប​​ដែល​ធ្វើ​ឲ្យ​រូប​គេ​កាន់​តែ​មាន​ទំនុក​ចិត្ត។ ប្រកួត​មិត្តភាព​កាល​ពី​សប្តាហ៍​មុន​ រូប​គេ​បង្ហាញ​ខ្លួន​លើក​ដំបូង​ហើយ​រក​បាន​១​គ្រាប់។

បង​ប្អូន​​អ្នក​គាំទ្រ​ពេញ​ចិត្ត​គាំទ្រ​ក្រុម​ណា​ជាង​គេ?

អត្ថបទ៖ ជាន ចាន់រ៉ា