Tiger Street Football Festival 2019 មណ្ឌល​ប៉ោយប៉ែត​ចាប់​គូ​រួចរាល់​

  • 2019-02-01 10:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍ Tiger Street Football Festival 2019 មណ្ឌល​ប៉ោយប៉ែត​​​បាន​ចាប់​គូ​រួចរាល់​​មុន​នេះ​ ដែល​មាន​ក្រុម​ចូល​រួម​ចំនួន ៦៨ ​នឹង​ធ្វើ​​ការ​ប្រកួត​ប្រជែង​​រយៈ​ពេល​ចំនួន​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្រុង​ប៉ោយប៉ែត​។ ​

មណ្ឌល​ប៉ោយប៉ែត​​ចម្រាញ់​យក ៦ ក្រុម​ខ្លាំង​ឡើង​ទៅ​​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​។ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ការ​ប្រកួត​នេះ​ នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ Page ផ្លូវ​ការ​របស់​ Tiger Beer ។

​សម្រាប់​ការ​ប្រគំតន្ត្រី​​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​គឺ​​ថ្ងៃ​ទី​២ កុម្ភៈ​ មាន​អ្នកនាង​ ពេជ្រ សោភា ណុប បាយ៉ារិទ្ធ កញ្ញា ឈិន ម៉ានិច្ច ​លោក នីកូ និង​កញ្ញា ​ប៉ាច គីមមួយ។ ចំណែក​ការ​ប្រគំតន្ត្រី​ថ្ងៃ​​៣ ខែ​កុម្ភៈ មាន​លោក ឆន​​ សុវណ្ណារាជ​ កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា ទេព បូព្រឹក្ស​ ​លោក ដួង វីរៈសិទ្ធ និង​កញ្ញា រ៉េត ស៊ូហ្សាណា ។ ​​ការ​ប្រគំតន្ត្រី​ថ្ងៃ​ទី៣ កុម្ភៈ នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ រស្មី ហង្សមាស​ផង​ដែរ​។

ការ​ចាប់​គូ​៖

  • Serey Sophon United C Vs Donbosco FC 2

  • Serey Sophon B Vs Sisophon FC C

  • BHC Eangle FC B Vs Neak Beauty FC

  • Serey Sophon A Vs Toul Brasat FC

  • Sis And Bro Vs លី ហេងឆាយ

  • Friendliness FC Vs T O P United

  • Stars Gold Vs City Hunter

  • Sisophon FC A Vs Songha Bosco FC 2 XB

  • Sisophon FC B Vs Bun Koy Youth FC

  • FC Vegas Vs Poi Pet Empire FC A

  • Nimet United Vs MTT Team

  • Bong Yeak Family FC Vs BHC Engle A

  • Mad Lions Vs Bun Kuy B

  • Green Dragon Vs Young Boy Team

  • Sport World Club Vs Family FC A

  • Refresh Poi Pet Vs Siefa FC C

  • Family FC B Vs Old Lion

  • K Zone Vs Adventour FC

  • DNA FC Vs Key Stone FC

  • Tonsay Sor Vs Blooming FC A

  • Poison Shark Vs The Firs FC

  • Poi Pet International School Vs Bun Koy Legends

  • Victory Poi Pet FC Vs UBO FC

  • Drama FC Vs Entry Khiv Poi Pet FC

  • Bun Koy FC Vs Don Bosco

  • Blooming FC B Vs Chicken Black

  • Poi Pet Empire FC B Vs Samrong City

  • TOP United A Vs Siefa FC B

  • Elegant Classic FC Vs Siefa FC A

  • Sbey Roeurng FC Vs Bun Koy FC A

  • ECO Sport Vs Songha Donbosco FC

  • Pisnuka A Vs Rong Khlue Tiger

  • Pisnuka B Vs Young Boy FC

  • Sessamut Printer Vs បន្ទប់​ជួល​អភព្វ​

​ប្រាក់​រង្វាន់​មណ្ឌល​ក្រុង​ប៉ោយប៉ែត​មាន

  • ក្រុម​លេខ​១៖ ១៥០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ១០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៥០០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ២០០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​​ប៉ោយប៉ែត​មាន​៖​​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​