Mbappe បរិច្ចាគប្រាក់ផ្ទាល់ខ្លួនជាង៣ម៉ឺនផោនសម្រាប់ជួយរុករក Sala

  • 2019-02-02 00:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappé បានបរិច្ចាគប្រាក់ជិត៣ម៉ឺនផោន គឺប្រមាណ២,៦ម៉ឺនផោន ក្នុងបេសកកម្មរុករក Emiliano Sala ក្រៅផ្លូវការមួយ។

ជយលាភី World Cup និងជាខ្សែប្រយុទ្ធឆ្នើមក្រុម Paris Saint-Germain បានចូលរួមផ្ដល់ជំនួសនេះជាមួយកីឡាករបាល់ទាត់ល្បីៗមួយចំនួនទៀតដែលខ្វល់ខ្វាយពីការបាត់ខ្លួនរបស់ Sala។ ខ្សែបម្រើឆ្នើម N'Golo Kanté របស់ Chelsea ក៏បានប្រកាសប៉ុន្មានថ្ងៃមុនដែរថា រូបគេនឹងរាប់រងទាំងស្រុងរាល់ការចំណាយនានាដើម្បីរក Sala។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនគឺជាជនរងគ្រោះម្នាក់ក្នុងចំណោមពីរនាក់នៅលើយន្តហោះដែលបាត់ទំនាក់ទំនងពេលហោះពីប្រទេសបារាំងទៅកាន់ទីក្រុងខាឌីហ្វ ប្រទេសវែល។ Cardiff City បានទិញ Sala ពី Nantes នៃក្របខ័ណ្ឌកំពូលបារាំងក្នុងតម្លៃ១៥លានផោន។

ការស្វែងរកកីឡាករ Emiliano Sala និងពីឡុត David Ibbotson ត្រូវបោះបង់តែ៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកជួយសង្គ្រោះបានបរាជ័យក្នុងការរុករកយន្តហោះរបស់ពួកគេ ក្រោមមូលហេតុទាមទារការចំណាយច្រើន៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម