Xavi ទាយ​ច្បាស់​ដូច​ថ្ងៃ​ពី​ក្រុម​ដែល​លើក​ពាន​ Asian Cup

  • 2019-02-02 02:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូច​មិត្ត​អ្នក​អាន​បាន​ដឹង​ស្រាប់​ហើយ​ថា​ក្រុម​ជម្រើស​ជាតិ​កាតា​បាន​ក្លាយ​ជា​ជើង​ឯក​ Asian Cup ជា​លើក​ដំបូង​កាល​ពី​យប់​មិញ​ក្រោយ​យក​ឈ្នះ​ម្ចាស់​ពាន​៤​សម័យ​កាល​ជប៉ុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​គិត​ថា​កាតា​អាច​លើក​ពាន​ដ៏​ធំ​ប្រចាំ​ទ្វីប​អាស៊ី​នេះ​បាន​ ត្បិត​មាន​គីឡូ​យក្ស​ជា​ច្រើន​ប្រកួត​ប្រជែង​គ្នា​ក្នុង​កម្មវិធី​នេះ​ដូចជា ជប៉ុន, អូស្ត្រាលី, កូរ៉េ​ខាងត្បូង, អារ៉ាប៊ីសាអូឌីត, អ៊ីរ៉ង់​ និង​អារ៉ាប់រួម​ ជាដើម។​ យ៉ាង​ណា​ Xavi ជា​វីរបុរស​របស់​ Barcelona បាន​ទាយ​ទុក​មុន​ថា​កាតា​នឹង​លើក​ពាន​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប​ Al Sadd SC របស់​កាតា​ផ្ទាល់​បាន​ទាយ​ច្បាស់​ដូច​ថ្ងៃ​ថា​កាតា​នឹង​ជួប​ជប៉ុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​ កាតា​ជា​អ្នក​លើក​ពាន។​ សម្រាប់វគ្គ​១៦​ក្រុម, ៨​ក្រុម​ និង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​វិញ​ Xavi ទាយ​ក្រុម​ខុស​តែ​បន្តិច​ប៉ុណ្ណោះ។

យើង​ទោះ​មើល​តារាង​ដែល​ Xavi ទាយ​ និង​តារាង​ជាក់​ស្ដែង​នៅ​ខាង​ក្រោម៖​

អត្ថបទ៖ វីរ័ត្ន