ក្រោយពី​បិទសាលា ដល់​វេនក្រុម​ហ៊ុន​ឲ្យ​បុគ្គលិកធ្វើការ​ពី​ផ្ទះ​វិញ​ម្ដងនៅ​បាងកក​

  • 2019-02-02 02:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុនជា​ច្រើ​ន​នៅ​ទីក្រុង​បាងកក​ប្រ​ទេស​ថៃ​បាន អនុញ្ញាត​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ពី​ផ្ទះ​ ជាពិសេស​​អ្នក​មានជំងឺប្រ​ភេទ​អាលែកហ្ស៊ី និង​ស្ត្រីមាន​ផ្ទៃ​ពោះ។ ការ​អនុញ្ញាបែបនេះ​ ត្រូវ​បាន​គេ​អះអាង​ថា​ដើម្បី​ការ​ពារ​បុគ្គលិក​ពី​ជាតិ​ពុល​កើត​ចេញ​ពី​ខ្យល់​កខ្វក់។

នៅ​សប្តាហ៍នេះ​សាលា​រដ្ឋ និង​ឯកជន​បាន​បិទ​ទ្វារ​ដោយ​សារ​តែ​បញ្ហា​ខ្យល់កខ្វក់​ក្នុងទីក្រុង​នេះដែរ។

ក្រុម​ហ៊ុន និង​ធនាគារ បាន​អនុញ្ញា​តឲ្យ​បុគ្គលិក​ខ្លួន​ធ្វើ​ពី​ផ្ទះ​បែបនេះដើម្បី​គេច​ចេញពីខ្សល់​កខ្វក់​​ និង​ម្យ៉ាង​ដើម្បី​ឲ្យ​បុគ្គលិកដែល​មាន​កូន​អាច​មើល​ថែកូនៗបាន ក្រោយ​សាលា​ត្រូវ​បិទ​ទ្វារ។​

​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា​គោល​នយោបាយ​បណ្ដោះ​អាសន្ន​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ពីផ្ទះ​នេះ​គឺ សម្រាប់​ស្រ្តីមាន​ផ្ទៃ​ពោះ និង​បុគ្គលិក​​ដែល​មាន​បញ្ហា​សុខភាព​ដោយ​សារ​ធូលី ហើយ​អ្នក​ទាំង​នោះ​អាច​ធ្វើ​ដូចនេះ​បាន​បើ ទោះ​បី​មិនមាន​លិខិត​ពេទ្យ។ រាល់​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​មន្ត្រី​រដ្ឋា​ភិបាល​ថា​ប្រ​ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​អាច​តាម​ដាន​ដឹង​ពី​ការ​បំពេញ​ការ​ងារ​របស់​​បុគ្គលិក​ទាំងនោះ។

ក្រុម​ហ៊ុន​បាន​ណែនាំ​បុគ្គលិក​​ឲ្យ​ពាក់​ម៉ាស​ការពារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ពេល​ចេញ​ក្រៅ​​ផ្ទះ៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទថ្មី