បើកឆាក​ Tiger Street Football Festival 2019 ​ប៉ោយប៉ែត​ក្រុម​ខ្លាំង​​ៗប្រហាក់ប្រហែល​គ្នា​

  • 2019-02-02 04:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍ Tiger Street Football Festival 2019 មណ្ឌល​ប៉ោយប៉ែត​​​​បាន​ធ្វើ​ការ​ប្រកួត​បើក​ឆាក​ព្រឹក​មិញ​នេះ ដោយ​ក្រុម​នីមួយ​ៗ ប៉ះ​គ្នា​សុទ្ធ​សឹង​ជា​​ក្រុម​ខ្លាំង​ ហើយ​មាន​កម្រិត​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​។

​មណ្ឌល​នេះ​មាន​ការ​ប្រកួត​ចំនួន​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ ​ក្រុម​ចូល​រួម​មាន​ចំនួន ៦៨ ធ្វើ​ការ​ប្រកួត​ប្រជែង​ចម្រាញ់​យក ៦ ក្រុម​ខ្លាំង​ឡើង​ទៅ​​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​។ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ការ​ប្រកួត​នេះ​ នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ Page ផ្លូវ​ការ​របស់​ Tiger Beer ។

ទាក់​ទង​ការ​ប្រកួត​​​ថ្ងៃ​នេះ​លោក ទុយ ​វិច្ឆិកា ប្រធាន​ផ្នែក​បច្ចេកទេស Tiger Street Football Festival 2019 បាន​ឲ្យ​ដឹង​ថា នឹង​ចម្រាញ់​យក ៣២ ក្រុម​ទៅ​ប្រកួត​នៅ​ថ្ងៃ​ស្អែក។ ក្រុម​ទាំង​អស់​នៅ​មណ្ឌល​នេះ​​មាន​កម្រិត​សមត្ថភាព​​ខ្លាំង​ៗ​ប្រហាក់ប្រហែល​គ្នា​ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​។ ​

​​យប់​នេះ​ផង​ដែរ​​ក៏​មាន​ការ​ប្រគំតន្ត្រី​​​ដែល​សម្ដែង​ដោយ​​អ្នកនាង​ ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ កញ្ញា ឈិន ម៉ានិច្ច ​លោក នីកូ និង​កញ្ញា ​ប៉ាច គីមមួយ។ ចំណែក​​យប់​ស្អែក​មាន​លោក ឆន​​ សុវណ្ណារាជ​ កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា ទេព បូព្រឹក្ស​ ​លោក ដួង វីរៈសិទ្ធ និង​កញ្ញា រ៉េត ស៊ូហ្សាណា ។ ​​ការ​ប្រគំតន្ត្រី​ថ្ងៃ​ទី៣ កុម្ភៈ នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ រស្មី ហង្សមាស ​ផង​ដែរ​។

​ប្រាក់​រង្វាន់​មណ្ឌល​ក្រុង​ប៉ោយប៉ែត​មាន

  • ក្រុម​លេខ​១៖ ១៥ ០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ១០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៥០០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ២០០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​​ប៉ោយប៉ែត​មាន​៖​​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​