ជិត​ច្បារ​អំពៅយើងហ្នឹង! ចង់ទិញផ្ទះបានចូលនៅភ្លាមៗ គន់គូរបុរី​នេះមិនខកបំណង លែងចាំយូរទៀតហើយ

  • 2019-02-02 10:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ទិញ​បុរី​​អ្នក​មិន​ត្រឹមតែ​ចង់បាន​គ​ម្រោ​ង​មួយ​ដែល​ផ្តល់​ឲ្យ​អ្នក​​នូ​វ​ផាសុកភាព គុណភាព សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ជា​ធម្មតា​អ្នក​តែងតែ​ចង់​ចូល​រស់នៅ​ក្នុង​ផ្ទះ​នោះ​ឱ្យ​បាន​កាន់តែ​លឿន​កាន់​តែ​ល្អ​។

ជាធម្មតា​គ​ម្រោង​បុរី​មួយ​ចំ​នួន​ត្រូវការ​រយៈពេល​យូរ​មួយ​ដើម្បី​បញ្ចប់​គ​ម្រោ​ង​រប​​​ស់​ខ្លួន ដូច្នេះ​ប្រសិន​បើសិនជា​អ្នក​ដែល​បាន​ទិ​ញ​ផ្ទះ​នោះ​មុនពេល​គ​ម្រោ​ង​បានបញ្ចប់​ អ្នក​ត្រូវ​ចាំ​រហូតដល់​គ​ម្រោ​ង​នោះ​បាន​បញ្ចប់​ដែល​ជាម​ធ្យ​ម​អាច​ឈានដល់​ទៅ​១​ឆ្នាំ​កន្លះ ឬ២​ឆ្នាំ​ឯ​ណោះ​។​​​

ដូច​បាន​រៀបរាប់​ខាងដើមគ​ម្រោ​ង​បុរី​ហេង​មាន​ជ័​យ​បានបញ្ចប់​ការសាងសង់​១០០%​ហើយ​លោកអ្នក​អាច​ទិញ​ភ្លាម​ចូល​រស់នៅ​បាន​ភ្លាម​។ គ្រាន់តែ​មាន​ប្រាក់​ចំនួន​ ១២​,៥០០​ដុល្លារ​នៅ​ក្នុង​ដៃ​អាច​ក្លាយជា​ម្ចាស់ផ្ទះ​ដែល​ពោរពេញ​ទៅ​ដោយ​គុណភាព និង​សោភណភាព​នៅ​បុរី​ហេង​មាន​ជ័​យ​នេះ​។ គ​ម្រោង​នេះមាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​១ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ចម្ងាយ​ប្រមាណ​ត្រឹមតែ​​​១​គីឡូម៉ែត្រ​ចុះ​ពី​ស្ពាន​ច្បារ​អំ​ពៅ បត់​ចូល​ខាងស្ដាំ​ដៃ​ចម្ងាយ​៤០០​ម​ពី​ផ្លូវជាតិ​លេខ​១​តាម​បណ្តោយ​ផ្លូវ​ធ្វើ​លិខិតឆ្លងដែន​។​

បុរី​ហេង​មាន​ជ័យ​មាន​ផ្ទះល្វែង​សម្រាប់​លក់ ដែល​មាន​កម្ពស់ ២​ជាន់ ២​ជាន់​កន្លះ និង​៣​ជាន់​កន្លះ​​​ដោយ​ក្នុង​នោះ​មានបន្ទប់​គេង​ចាប់ពី​៤​ដល់​៦​បន្ទ​ប់ជា​មួយ​តម្លៃ​លក់​សម​រម្យ​។ គ​ម្រោង​នេះ​ស័ក្ដិសម​បំ​ផុត​សម្រាប់​លោកអ្នក​ដែល​ចង់បាន​លំ​នៅ​ដ្ឋា​ន​នៅក្នុង​ទី​ប្រ​ជុំ​ជន​ដែល​កំ​ពុង​មាន​សក្តា​នុព​ល​បូករួម​ជាមួយ​បរិស្ថាន​រស់នៅ​ប្រកបដោយ​ធម្មជាតិ និង​ភាព​ស្ងប់​ស្ងាត់​ពី​ការ​រំខាន​សំឡេង​ចរាចរណ៍​ផ្សេងៗ​។​​​

ការសាងសង់​របស់​​ម្រោង​បុរី​នេះ​គឺ​មាន​ការ​យកចិត្តទុកដាក់​ផ្ទាល់​ផ្ទាល់​ពី​ម្ចាស់​បុរី​តែម្តង ដោយ​ធានា​ឱ្យបាន​នូ​វ​សម្ភារៈ និង​ម៉ូត​ផ្ទះ​ទំនើ​បទាន់​ស​ម័​យ​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ​។ ចំណែក​ឯការ​រៀ​ប​ចំ និង​ការ​រចនា ម៉ូត​នៅ​ក្នុងផ្ទះ​វិញ​គឺ​ចូល​ទៅ​ធ្វើឱ្យមាន​អារម្មណ៍​ស្រស់ថ្លា​តែ​ម្តង​ដោយសារតែ​ផ្ទះ​នីមួយ​ៗ​ត្រូវបាន​តុបតែង​ជាមួយនឹង​ក្បាច់​ស្អាតៗ​ជាមួយ​បន្ទ​ប់ធំ​ទូលាយ​។ រីឯ​គ្រឿង​បរិក្ខារ​ក្នុងផ្ទះ​ទៀតសោ​ត​រួមមាន​ដូចជា​អំ​ពូ​ល​ភ្លើង អិដ្ឋ​ការ៉ូ បរិក្ខារ​បន្ទ​ប់​ទឹក បន្ទ​ប់​គេង និង​ផ្ទះបាយ​ជាដើម​សុទ្ធតែ​នាំចូល​មកពី​បរទេស​ដើម្បី​ធានា​អាយុកាល​នៃ​ការ​ប្រើប្រាស់​។​

កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ ម្ចាស់​គ​ម្រោ​ង ​ក៏៏​មាន​ការ​បង់ប្រាក់​ជាច្រើន​ជ​ម្រើ​ស​ដែល​អាច​ផ្តល់ជូន​នូ​វ​ភាពងាយស្រួល​ដល់​អតិ​ថិ​ជន​ផងដែរ។ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​បុរី​​ខាង​លើ​អាច​ចូល​បាន​តាម​រយៈ​លីង​មួយ​នេះ​ Borey Heng Mean Chey

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី