ផ្ទុះការភ័យខ្លាចខ្លាំងពីគ្រោះធម្មជាតិ ក្រោយប្រទះឃើញត្រីកម្រនៅជប៉ុន

  • 2019-02-03 05:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ភ័យ​ខ្លាច​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ បាន​ផ្ទុះ​ឡើង​ក្នុង​បណ្ដាញ​សង្គម​ជប៉ុន​ក្រោយ​ចាប់​បាន​ត្រី​ទឹក​ជ្រៅ​ដ៏​កម្រ​​ដែល​គេ​ជឿ​ថា​អាច​នាំ​ហេតុ​ឲ្យ​មាន​គ្រោះ​រញ្ជួយ​ដី និង​ព្យុះ​ស៊ូណាមិ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ត្រី​ទឹក​ជ្រៅ​ពីរ​ក្បាល​ប្រភេទ Oarfish ត្រូវ​ជាប់​សំណាញ់​នៅ​ភាគ​ខាង​ជើង​អាណា​ខេត្ត Toyama ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។ នៅ​ក្នុង​ប្រពៃណី​ជប៉ុន ត្រូវ​បាន​គេ​ជា​ថា​នេះ​គឺ​ជា Ryugu no tsukai ឬ​មាន​ន័យ​ថា​ជា​សារ​ពី​ស្ដេច​សមុទ្រ​មុន​ពេល​គ្រោះ​មហន្ដរាយ​មក​ដល់។ យ៉ាង​ណា​មិញ ការ​យល់​ឃើញ​បែប​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​បដិសេធ ហើយ​អះអាង​ថា​គ្មាន​ភស្តុតាង​ជាក់លាក់​ណា​មួយ​បង្ហាញ​ថា​វា​ជា​ការ​ពិត​ដូច​អ្វី​ដែល​គ្រប់​គ្នា​គិត​នោះ​ទេ។ លើស​ពី​នេះ​ទៀត ពួកគេ​អះអាង​ថា​វា​ប្រហែល​ជា​មក​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ទើប​ធ្វើ​ឲ្យ​ត្រី​ទាំង​នេះ​បង្ហាញ​ខ្លួន​ក៏​ថា​បាន។

គួរ​ឲ្យ​ដឹង​ថា នេះ​ជា​ការ​ប្រទះ​ឃើញ​ត្រី Oarfish ទី​៧​ហើយ​ដោយ​កាល​ពី​ដើម​សប្ដាហ៍​មុន​គេ​ឃើញ​ត្រី​ប្រភេទ​នេះ​មួយ​ក្បាល​ប្រវែង ៣,២ម៉ែត្រ អណ្ដែត​មក​ទើរ​លើ​ឆ្នេរ Toyama ខណៈ​ពេល​ដែល​ត្រី​មួយ​ក្បាល​ទៀត​ប្រវែងជាង ៤​ម៉ែត្រ ជាប់​សំណាញ់​នៅ​កំពង់​ផែ​ទីក្រុង Imizu៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី